អន្តរជាតិ

អ៊ឺរ៉ាក់អនុញ្ញាតឲ្យបុគ្គលិករដ្ឋមួយចំនួនឈប់សម្រាក ក្រោយសីតុណ្ណភាពបានកើនឡើងជាង ៥០សង្សាសេ

BY
Pheakdey
August 6, 2022

អ៊ីរ៉ាក់៖ តំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងប្រឈមនឹងបញ្ហាកើនឡើងកម្តៅយ៉ាងខ្លាំង ពោលគឺសីតុណ្ណភាពបានកើនឡើងខ្ពស់ជាង ៥០អង្សាសេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យដឹង​ថា យ៉ាងយោចណាស់មានខេត្តចំនួន ១០នៅទូទាំងប្រទេសអ៊ីរ៉ាក់ ដែលកំពុងប្រឈមនឹងរលកកម្តៅដ៏ខ្ពស់បំផុតនេះ។ បើតាមអាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថា ការប្រឈមនឹងរលកកម្តៅគឺមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសអ៊ីរ៉ាក់ តែអ្វីដែលជាការកត់សម្គាល់នោះគឺស្ថានភាពនៃការកើនឡើងកម្តៅបានវិវឌ្ឍន៍ទៅរកកម្រិតតែធ្ងន់ធ្ងរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

A man cools down in front of a misting fan in Baghdad in July 2022

នៅចំពោះមុខស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យបុគ្គលិករដ្ឋជាច្រើននាក់ដែលកំពុងបំពេញការងារនៅក្នុងតំបន់ដែលមានការកើនឡើងកម្តៅនោះអាចឈប់សម្រាក់បានរហូតដល់ពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់កម្រិតធម្មតាវិញ។ គួរបញ្ជាក់ជូនថា នៅពេលដែលសីតុណ្ណភាពបានកើនឡើង តម្រូវការនៃការប្រើប្រាស់ថាមពលក៏មានច្រើនខ្លាំងដែរ ដូចនេះការផ្គត់ផ្គង់អគ្គិសនីអាចនឹងបានត្រូវបានកាត់ផ្តាច់តាមទីកន្លែង តាមពេលកំណត់ អាស្រ័យទៅតាមបរិមាណថាមពលដែលអាចប្រើប្រាស់បានជាក់ស្តែង៕

 

Workers in Iraq get day off as temperatures pass 50C - BBC News

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: