អន្តរជាតិ

បើកទីក្រុងបានមិនដល់មួយសប្តាហ៍ផង ឥលូវកាម៉ាវសម្រេចធ្វើតេស្តិ៍កូវីដ-១៩ទ្រង់ទ្រាយចំពោះពលរដ្ឋទាំងអស់ជាថ្មីម្តងទៀតហើយ

BY
Pheakdey
August 8, 2022

ម៉ាកាវ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរក្រុងម៉ាកាវបានសម្រេចអនុវត្តវិធានការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជាថ្មីម្តងទៀតហើយ ក្រោយម៉ាកាវ ទើបសម្រេចលុបចោលវិធានការបិទខ្ទប់ទីក្រុងបានមិនដល់មួយសប្តាហ៍ផង។ គួររម្លឹកជូនថា កាលពីថ្ងៃទី ២ ខែសីហាកន្លងទៅ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចប្រកាសបើកទីក្រុងឲ្យមានសកម្មភាពអាជីវកម្ម សកម្មភាពធ្វើដំណើរ និងសកម្មភាពកំសាន្តឡើងវិញ ក្រោយម៉ាកាវមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាច្រើនថ្ងៃជាប់ៗគ្នា។

Macao to reopen city as no COVID-19 infections detected for nine days

យ៉ាងណាក្តី នៅថ្ងៃអាទិត្យ ទី៧ ខែសីហានេះ អាជ្ញាធរក្រុងម៉ាវបានប្រកាសឲ្យពលរដ្ឋទាំងអស់ ពោលគឺមានចំនួនប្រមាណជា ៧០០,០០០នាក់ត្រូវធ្វើតេស្តិ៍ដោយប្រើឧករណ៍តេស្តិ៍រហ័សជាថ្មីម្តងទៀត។ វិធានការធ្វើតេស្តិ៍ទ្រង់ទ្រាយនៅពេលនេះនឹងត្រូវប្រើរយៈពេល ២ថ្ងៃ ដោយគិតចាប់ពីថ្ងៃអាទិត្យ ទី៧ រហូតដល់ថ្ងៃចន្ទ ទី៨ ខែសីហានេះ។ សូមបញ្ជាក់ជូនថា វិធានការធ្វើតេស្តិ៍ទ្រង់ទ្រាយធំនេះត្រូវបានដាក់ចេញ ក្រោយអាជ្ញាធរសុខាភិបាលម៉ាកាវបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំពោះអ្នកដំណើរម្នាក់ដែលទើបត្រលប់មកពីទីក្រុង Zhuhai ដែលជាទីក្រុងជាប់ជាមួយនឹងម៉ាកាវ៕

Macao returns to mass COVID-19 testing after case in neighbouring Chinese city Zhuhai

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: