អន្តរជាតិ

ថៃសម្រេចដកជំងឺកូវីដ-១៩ ចេញពីបញ្ជី “ជំងឺឆ្លងដែលមានគ្រោះថ្នាក់ខ្ពស់”

BY
Pheakdey
August 10, 2022

ថៃ៖ ប្រទេសថៃបានសម្រេចដកជំងឺកូវីដ-១៩ចេញពីបញ្ជី “ជំងឺឆ្លងដែលមានគ្រោះថ្នាក់ខ្ពស់” ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី៩ ខែសីហានេះ។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃបានបញ្ជាក់ថា ការសម្រេចខាងលើនេះមិនមែនមានន័យថា ថៃឈប់ព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺកូវីដ-១៩ នោះទេ តែអាជ្ញាធរថៃគ្រាន់តែកែតម្រូវអំពីកម្រិតហានិភ័យរបស់ជំងឺកូវីដ-១៩ឲ្យត្រូវតាមស្ថានភាពជាក់ស្តែងប៉ុណ្ណោះ។

បើតាមលោក  Anutin Charnvirakul​ ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ក្រោយជំងឺកូវីដ-១៩ត្រូវបានដកចេញពីបញ្ជី “ជំងឺឆ្លងដែលមានគ្រោះថ្នាក់ខ្ពស់”  គឺនៅពេលនេះអាជ្ញាធរថៃបានសម្រេចដាក់បញ្ចូលជំងឺសលកមួយនេះក្នុងបញ្ជី “ជំងឺឆ្លងស្ថិតក្រោមការឃ្លាំមើល” វិញម្តង។ ដូចនេះវាមានន័យថា អាជ្ញាធរថៃនៅតែបន្តយកចិត្តទុកដាក់តាមដានស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ តែកម្រិតហានិភ័យរបស់ជំងឺមួយនេះមិនធ្ងន់ធ្ងរដូចកាលពីមុននោះទេ។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះថៃមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ជាមធ្យមជាង ២ពាន់នាក់ក្នុងមួយថ្ងៃ និងស្លាប់ជាង ៣០នាក់ក្នុងមួយថ្ងៃ ខណៈថៃមានតួលេខអ្នកឆ្លងសរុបជាង ៤,៥លាននាក់ និងស្លាប់សរុបជាង ៣ម៉ឺននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: