ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាពលរដ្ឋក្នុងកោះមួយនាំគ្នាគាស់យកសាកសពសាច់ញាតិមកតែងខ្លួន ថតរូប និងដើរលេងជាមួយ

    BY Khmernote Media March 5, 2018
    ប្រជាពលរដ្ឋក្នុងកោះមួយនាំគ្នាគាស់យកសាកសពសាច់ញាតិមកតែងខ្លួន ថតរូប និងដើរលេងជាមួយ

    រូបភាពជាច្រើនដែលបង្ហាញអំពីប្រជាពលរដ្ឋក្នុងភូមិមួយបានគាស់យកសាកសពដែលបាបកប់ក្នុងដីជាច្រើនឆ្នាំយកមកតែងខ្លួនជាមនុស្ស ថតរូបលេងជាមួយ និងយកដើរលេងជាមួយ កំពុងតែទទួលបានការចាប់អាម្មរណ៍ និងបង្កើតមានឲ្យ ចម្ងល់ជាខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។

    រឿងចម្លែកនេះបានកើតឡើងនៅក្នុងភាគខាងត្បូងនៃកោះSulawesi ប្រទេសឥណ្ឌូនេស៊ី។ តាមក្រុមការងារដែលបានចុះទៅធ្វើកិច្ចសម្ភាសន៍ប្រជាពលរដ្ឋក្នុងភូមិខាងលើបានឲ្យដឹងថា ករណីខាងលើគឺជារឿងចម្លែកសម្រាប់មហាជនទូទៅ តែវាគឺជាវប្បធម៌មួយដែលប្រជាពលរដ្ឋក្នុងតំបន់ខាងលើនេះ បានធ្វើជាប្រចាំ និងទៀងទាត់ទៀតផង។ ក្រោយពីបញ្ចប់កិច្ចការប្រមូលផលកសិកម្មរបស់ខ្លួន ប្រជាពលរដ្ឋក្នុងភាគខាងត្បូងនៃកោះ Sulawesi បានរៀបចំពិធីអបអរមួយជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ និងជាពិសេសជាមួយនឹងញាតិសណ្ដានដែលបានស្លាប់ទៅ។

    ក្នុងពិធីអបអរនេះប្រជាពលរដ្ឋបានគាស់យកសាកសពញាតិសណ្ដានមកតុបតែងខ្លួន លាបក្រែមម្សៅ ឲ្យជក់បារី ពាក់វ៉ែនតា ថតរូប និងនាំសកសពទាំងនោះដើរលេងពេញភូមិតែម្តង។ ចង់ដឹងទិដ្ឋភាពនៃពិធីអបអរនេះយ៉ាងណានោះ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

    ដោយ៖ ភក្តី

    ប្រភព៖mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay