អន្តរជាតិ

ចិនចេញផ្សាយ “សៀវភៅស” រៀបរាប់ពីផែនការបង្រួបបង្រួមតៃវ៉ាន់ឲ្យក្លាយជាមហាគ្រួសារ និងព្រមានថា “មិនអត់ឱនដាច់ខាតចំពោះសកម្មភាពបំបែកខ្លួន”

BY
Pheakdey
August 11, 2022

ចិន៖ ប្រទេសចិនកាលពីថ្ងៃពុធ ទី១០ ខែសីហានេះបានព្រមានចំៗទៅកាន់កោះតៃវ៉ាន់ជាថ្មីម្តងទៀតថា “ចិននឹងមិនអត់ឱនដាច់ខាតចំពោះសកម្មភាពបំបែកខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីព្រមានខ្លាំងៗរបស់ទីក្រុងប៉េកាំងនេះពេលនេះត្រូវបានធ្វើឡើងក្រោយពេលកោះតៃវ៉ាន់បានសម្រេចធ្វើសមយុទ្ធយោធាបែបការពារដឹកដី ដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងទ័ពចិន ដែលត្រូវបានធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។

China warns it will not tolerate Taiwan 'separatists' - Plataforma Media

ទន្ទឹមនឹងធ្វើការព្រមានខ្លាំងនេះ ចិនក៏បានចេញផ្សាយនូវ “សៀវភៅស” មួយផងដែរ ដែលវាជាឯកសារនិយាយរៀបរាប់អំពីផែនការលម្អិតរបស់ចិនក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់ឲ្យក្លាយជាមហាគ្រួសារជាមួយប្រទេសចិនដោយសន្តិវិធី។ នៅក្នុង“សៀវភៅស” បានរៀបរាប់ថា ចិនមានបំណង់ចង់បង្កើតចំណងកិច្ចសហប្រតិបត្តិការ​ ធ្វើសមាហរណ្ណកម្មសេដ្ឋកិច្ច ពង្រឹងទំនាក់ទំនងវប្បធម៌​សន្តិសុខសង្គម និង​វិស័យ​សុខាភិបាល​ឲ្យបានរឹងមាំជាមួយកោះតៃវ៉ាន់ ពោលគឺវាជាចេតនាដែលចិត្តចង់ចាប់ដៃជាមួយកោះតៃវ៉ាន់ដោយសន្តិវិធីនិងបន្តរីកចម្រើនជាមួយគ្នា។ យ៉ាងណាក្តី អត្ថន័យនៅក្នុង “សៀវភៅស” នោះក៏បានបញ្ជាក់ផងដែរថា ចិននឹងមិនទុក​ផ្លូវដើរឲ្យ​ក្រុម​ចលនាបំបែកទឹកដីដែលចង់ប្រកាសឯករាជ្យកោះតៃវ៉ាន់ជាដាច់ខាត ហើយចិននឹងប្រើប្រាស់កម្លាំងយោធាភ្លាមៗនិងគ្រប់ទម្រង់ ប្រសិនបើតៃវ៉ាន់ហ៊ានឈានជើងដើរហួស​​គំនូសក្រហម៕

China warns it will not tolerate Taiwanese 'separatists - Plataforma Media

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: