ការសិក្សាមួយបង្ហាញថា ក្រុមស្រ្តីមានផ្ទៃពោះមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទមួយនេះ
- BY
- Pheakdey
- August 12, 2022
កាណាដា៖ ការសិក្សាមួយបានបង្ហាញថា ក្រុមស្រ្តីដែលមានផ្ទៃពោះគឺមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការមកទទួលយកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ mRNA ដែលជាប្រភេទវ៉ាក់សាំងត្រូវបានបង្កើតឡើងតាមរយៈការកែច្នៃសំណាកដើមរបស់មេរោគដើម្បីបង្កើតទៅជាប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយមនុស្ស។ ការសិក្សាដ៏ពិសេសមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសកាណាដា និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី១២ ខែសីហានេះ។

លទ្ធផលនៃការសិក្សាក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលធំមួយចំពោះក្រុមអ្នកស្រាវជ្រាវផងដែរ ដ្បិតគេបានរកឃើញថា កម្រិតនៃផលប៉ះពាល់ក្រោយពេលចាក់វ៉ាក់សាំងរួចរបស់ក្រុមស្រ្តីទូទៅគឺមានខ្ពស់ជាងក្រុមស្រ្តីដែលមានផ្ទៃពោះទៅទៀត។ ទិន្នន័យជារួមនៅក្នុងការសិក្សាខាងលើនេះបានបង្ហាញថា ផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើងក្នុងចំណោមស្រ្តីពេញវ័យទូទៅក្រោយពេលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩រួច គឺមានកម្រិត ១១% ខណៈនៅចំណោមស្រ្តីមានផ្ទៃពោះវិញគឺកម្រិតនៃផលប៉ះពាល់នេះមានត្រឹម ៧,៣%ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






