អាមេរិកប្រកាសជំរុញការធ្វើពាណិជ្ជកម្មជាមួយតៃវ៉ាន់ ដើម្បីឆ្លើយតបនឹង“អាកប្បកិរិយាបង្កហេតុ”របស់ចិន
- BY
- Pheakdey
- August 13, 2022
អាមេរិក៖ សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហានេះបានប្រកាសថា នឹងជំរុញការធ្វើពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់ឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ដើម្បីឆ្លើយតបនឹង “អាកប្បកិរិយាបង្កហេតុ” របស់ទីក្រុងប៉េកាំង។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងនៃការជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងអាមេរិកនិងកោះតៃវ៉ាន់នោះនឹងត្រូវធ្វើឡើងដោយប្រើមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស និងតាមរយៈផ្លូវទឹកដែលជាដែនសមុទ្រនៅជុំវិញកោះតៃវ៉ាន់ផ្ទាល់តែម្តង។

លោក Kurt Campbell ដែលជាអ្នកសម្របសម្រួលកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងធ្វើពាណិជ្ជកម្មថ្មីរវាងរដ្ឋាភិបាលអាមេរិកជាមួយនិងកោះតៃវ៉ាន់នោះនឹងត្រូវបង្ហាញជូនសាធារណៈនៅក្នុងរយៈពេល ២-៣ថ្ងៃខាងមុខនេះ ខណៈសកម្មភាពនៃការធ្វើពាណិជ្ជកម្មជាក់ស្តែងនោះនឹងត្រូវចាប់ផ្តើមនៅក្នុងរយៈ ២-៣សប្តាហ៍បន្ទាប់ទៀតផងដែរ។ គួររម្លឹកជូនថា ភាពតានតឹងរវាងចិននិងអាមេរិកបានកើនឡើងកាន់តែខ្លាំង ក្រោយលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមរិកបានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍កន្លងទៅនេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






