ក្រុមហ៊ុនថាមពលនៅប្រទេសកូសូវ៉ូសម្រេចផ្គត់ផ្គង់អគ្គិសនី ៦ម៉ោងនិងបិទ ២ម៉ោង ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្លៃថាមពលសកល
- BY
- Pheakdey
- August 16, 2022
កូសូវ៉ូ៖ ការកើនឡើងនៃតម្លៃថាមពលសកលបានជះឥទ្ធិពលអាក្រក់ទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក ខណៈប្រទេសនីមួយៗអាចប្រឈមនឹងការប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នានិងបានជ្រើសរើសដំណោះស្រាយក្នុងប្រភេទផ្សេងៗគ្នាផងដែរ។ ជាក់ស្តែងការពីថ្ងៃចន្ទ ដើមសប្តាហ៍នេះក្រុមហ៊ុនផ្គត់ផ្គង់ថាមពលនៅប្រទេសកូសូវ៉ូបានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅទូទាំងប្រទេស ដ្បិតថាមពលអគ្គិសនីដែលផលិតបានក្នុងស្រុកគឺមានចំនួនតិចតួចមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ហើយថាមពលអគ្គិសនីដែលអាចនាំចូលពីក្រៅប្រទេសបាននោះគឺមានតម្លៃខ្ពស់ខ្លាំងពេក។

នៅចំពោះមុខស្ថានភាពដ៏លំបាកនេះក្រុមផ្គត់ផ្គង់ថាពលធំជាងគេនៅក្នុងប្រទេសកូសូវ៉ូ KEDS បានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ថាមពលអគ្គិសនីដោយប្រើរូបមន្ត បើក ៦ម៉ោង និងបិទ ២ម៉ោង។ បើតាមលោក Viktor Buzhala ដែលជាអ្នកនាំពាក្យឲ្យក្រុមហ៊ុន KEDS បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមានសមត្ថភាពអាចផ្គង់ផ្គង់ថាមអគ្គិសនីបានក្នុងបរិមាណត្រឹមតែ ៥០០MWh/h ប៉ុណ្ណោះ ខណៈតម្រូវការជាក់ស្តែងមានរហូតដល់ ៨០០ MWh/h។ អ្នកនាំពាក្យរូបនេះបានបន្តថា រូបមន្តបើកឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ ៦ម៉ោង និងបិទ ២ម៉ោងនេះ អាចនឹងត្រូវបន្តអនុវត្តក្នុងរយៈពេលយូរបន្ថែមទៀត ពោលគឺរហូតដល់តម្លៃថាមលនៅលើពិភពលោកអាចត្រលប់មកកម្រិតធម្មតាវិញ ឬរហូតដល់ពេលក្រុមហ៊ុនមានថាមពលអគ្គិសនីគ្រប់់គ្រាន់សម្រាប់ផ្គត់ផ្គត់ទៅតាមតម្រូវការជាក់ស្តែង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






