ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថតវីដេអូ TikTok ជក់បារីអេឡិចត្រូនិក ហើយសុទ្ធតែរកវាយប៉ូលិសទៀត ចុងក្រោយអត់ខ្លាំងដូចមាត់ ត្រូវសមត្ថកិច្ចហៅមកអប់រំទាំង២នាក់

    BY Khmernote Media August 19, 2022
    ថតវីដេអូ TikTok ជក់បារីអេឡិចត្រូនិក ហើយសុទ្ធតែរកវាយប៉ូលិសទៀត ចុងក្រោយអត់ខ្លាំងដូចមាត់ ត្រូវសមត្ថកិច្ចហៅមកអប់រំទាំង២នាក់

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គម TikTok ទាក់ទងនឹងវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពយុវជនម្នាក់បានជក់បារីអេឡិចត្រូនិក ហើយបានប្រើពាក្យសំដីមិនសមរម្យថា «ជក់ Vipe ប្រយ័ត្នប៉ូលិសចាប់ តែសូម្បីប៉ូលិសក៏អញវាយដែរ»។ ការប្រើពាក្យសំដីមិនសមរម្យរបស់យុវជនរូបនោះបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើយុវជននោះ។

    ជុំវិញករណីនេះផងដែរ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តកំពត បានធ្វើការកោះហៅយុវជន២នាក់នៅក្នុងវីដេអូ TikTok នោះមកធ្វើការអប់រំអធិការក្រុងកំពត ចំពោះការប្រើសំដីមិនសមរម្យមកលើសមត្ថកិច្ច។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ឲ្យដឹងថា «លេង TikTok ខុសរបៀប, ជក់បារី electronic ដែលបានហាមឃាត់ និងប្រើពាក្យសំដីមិនសមរម្យធ្វើអោយប៉ះពាល់ដល់កំលាំងមានសមត្ថកិច្ច មកធ្វើការអប់រំនៅអធិការក្រុងកំពត។ អរគុណដល់លោកអធិការក្រុងកំពតនិងសហការីទាំងអស់»

    Share This Post: