អន្តរជាតិ

ព្យុះភ្លៀងដ៏កំណាចមួយបានឆក់យកជីវិតពលរដ្ឋបារាំង ៦នាក់ និងបាត់ខ្លួន ៣៥០នាក់

BY
Pheakdey
August 19, 2022

បារាំង៖ ព្យុះភ្លៀងដ៏កម្រមួយបានឆក់យកជីវិតពលរដ្ឋបារាំងចំនួន ៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី១៩ ខែសីហានេះ។ ព្យុះភ្លៀងដ៏កំណាចនេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រនេះ និងបានវាយប្រហារនៅលើកោះមេឌីទែរ៉ាណេរបស់បារាំងគឺកោះ Corsica ។ ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺមានម្នាក់ជាក្មេងស្រីជំទង់ ខណៈមានជនរងគ្រោះចំនួន ២នាក់ត្រូវបានស្លាប់ដោយសារដើមឈើបាក់សង្កត់ពីលើ។

បើតាមទីភ្នាក់ងារឧតុនិយមបារាំងបានបញ្ជាក់ថា ព្យុះដែលបានឆក់យកជីវិតពលរដ្ឋយ៉ាងអាណោចអាធ័មនោះបានបោកបក់ក្នុងល្បឿន ២២៤គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបារាំងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋបារាំងចំនួន ៣៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមតាមស្វែងរកពួកគេ។ ក្រៅតែពីបានបង្កឲ្យមានមនុស្សស្លាប់ ព្យុះភ្លៀងក៏បានបង្កការខូចហេដ្ឋារចនាសម្ព័ន្ធ និងអាគារមួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: