ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះថ្នាក់ចរាចរណ៍នៅលើអាកាស យន្តហោះ២គ្រឿងបើកបុកគ្នា បណ្តាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត (មានវីដេអូ)

    BY Pheakdey August 19, 2022
    គ្រោះថ្នាក់ចរាចរណ៍នៅលើអាកាស យន្តហោះ២គ្រឿងបើកបុកគ្នា បណ្តាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត (មានវីដេអូ)

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើអាកាស ដែលយន្តហោះចំនួន ២គ្រឿងបានបុកគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃសុក្រ​ ទី១៩ ខែសីហានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ នៅក្បែរព្រលានយន្តហោះ Watsonville Municipal រដ្ឋ California សហរដ្ឋអាមេរិក។

    បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានបញ្ជាក់ថា យន្តហោះដែលបានបុកគ្នានេះគឺជាយន្តហោះខ្នាតតូច ដោយយន្តហោះមួយគ្រឿងមានផ្ទុកមនុស្សចំនួន ២នាក់ និងយន្តហោះមួយគ្រឿងទៀតមានតែអ្នកបើកបរតែម្នាក់ឯងប៉ុណ្ណោះ។ គ្រោះថ្នាក់បានកើតឡើងនៅពេលដែលយន្តហោះបានព្យាយាមចុះចត ហើយដោយសារមានបញ្ហាបច្ចេកទេសក្នុងការបញ្ជូនព័ត៌មានទើបយន្តហោះទាំង ២គ្រឿងបានសម្រេចចុះចតក្នុងទីតាំងនិងពេលវេលាស្របគ្នាហើយក៏បានបុកគ្នាតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: