អន្តរជាតិ

ចិនប្រកាសអាសន្នអំពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង

BY
Pheakdey
August 19, 2022

ចិន៖ ប្រទេសចិនបានប្រកាសអាសន្នអំពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ ការសម្រេចទាញសញ្ញអាសន្ននេះត្រូវបានធ្វើឡើងក្រោយសីតុណ្ណភាពនៅទូទាំងប្រទេសចិនបានកើតឡើងខ្ពស់គួរឲ្យកត់សម្គាល់ជាច្រើនសប្តាហ៍ជាប់គ្នា ខណៈនៅតំបន់ខ្លះសីតុណ្ហភាពបានកើតឡើងដល់កម្រិត ៤២អង្សាសេ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា នៅចំពោះមុខការកើនឡើងដ៏ខ្ពស់នៃសីតុណ្ហភាពនេះគឺវាបានធ្វើឲ្យបឹង Poyang ដែលជាអាងស្តុកទឹកដ៏ធំនៅខេត្ត Jiangxi  ភាគកណ្តាលប្រទេសចិនបានរីងអស់ ៧៥% ពោលគឺបរិមាណទឹកបឹងនៅសល់មានត្រឹមតែ ១ភាគ៤ នៃបរិមាណទឹកបឹងដែលធ្លាប់មានក្នុងពេលធម្មតាប៉ុណ្ណោះ។ ជាងនេះទៅទៀតទឹកទន្លេចំនួន ៦៦ ក្នុងស្រុកចំនួន ៣៤  ដែលស្ថិតនៅក្នុងតំបន់ Chongqing ភាគខាងត្បូងប្រទេសចិនបានរីងស្ងួតអស់ទៅហើយ។ សូមបញ្ជាក់ជូនថា ស្របពេលនៃការប្រកាសទាញអាសន្នអាសន្នអំពីគ្រោះរាំងស្ងួតនៅទូទាំងប្រទេសនេះ អាជ្ញាធរចិនក៏កំពុងដោះស្រាយបញ្ហាចម្បង ២ផ្សេងទៀតដែរ គឺយកឈ្នះលើបញ្ហាភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួន និងកំពុងប្រមូលក្រុមអ្នកជំនាញជាច្រើននាក់ដើម្បីជួយការពារផលដំណាំរបស់ប្រជាកសិករពីការបំផ្លាញដោយរលកកម្តៅផងដែរ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: