អន្តរជាតិ

ឥទ្ធិពលភ្លៀងមូសុងបានឆក់យកជីវិតពលរដ្ឋឥណ្ឌា ៥០នាក់ និងបង្កផលប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់នាក់

BY
Pheakdey
August 22, 2022

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌា ៥០នាក់បានស្លាប់បាត់បង់ជីវិតដោយទឹកជំនន់ និងការបាក់ស្រុតដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតាមបណ្តារដ្ឋមួយចំនួននៅតំបន់ភាគខាងជើងនិងខាងកើតនៃប្រទេសឥណ្ឌា ហើយមូលហេតុចម្បងដែលជំរុញឲ្យមានគ្រោះធម្មជាតិនេះកើងឡើងគឺដោយសារតែតំបន់ខាងលើនេះបានរងនូវព្យុះភ្លៀងមូសុងដ៏អាក្រក់មួយក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា ហើយក៏បង្កឲ្យមានជំនន់ទឹកភ្លៀងនិងបាក់ដីយ៉ាងឆាប់រហ័សតែម្តង។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ គ្រោះធម្មជាតិខាងលើនេះក៏បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះពលរដ្ឋប្រ​ហែល ៨០០,០០០នាក់ ខណៈមានពលរដ្ឋប្រមាណជា ១២០,០០០នាក់ផ្សេងទៀតបានសម្រេចធ្វើការភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេរួចទៅហើយ។ បើតាមការិយាល័យអាកាសធាតុសហព័ន្ធឥណ្ឌាបានធ្វើការព្យាការណ៍ថា ព្យុះភ្លៀងនឹងបន្តគំរាមគំហែងប្រទេសឥណ្ឌាក្នុងរយៈពេលយូរបន្ថែមទៀតពោលគឺចន្លោះពីខែសីហារហូតដល់ខែកញ្ញា និងអាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់នាក់បន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: