អន្តរជាតិ

ចិនសម្រេចបិទផ្សារលក់គ្រឿងអេឡិចត្រូនិចដ៏ធំបំផុតនៅលើពិភពលោក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩

BY
Pheakdey
August 29, 2022

ចិន៖ អាជ្ញាធរចិនបានបញ្ជាឲ្យបិទផ្សារលក់គ្រឿងអេឡិចត្រូនិចដ៏ធំបំផុតនៅលើពិភពលោកជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃចន្ទ ទី២៩​ ខែសីហានេះ។ ទីផ្សារលក់គ្រឿងអាឡិចធំបំផុតរបស់ពិភពលោកនោះគឺជាអាគារពាណិជ្ជកម្មធំៗចំនួន ៣ ដែលមានទីតាំងស្ថិតនៅក្នុងតំប​ន់ Huaqiangbei ខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។

ប្រភពខាងលើបានបន្តថា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះមានស្តង់រាប់ពាន់កន្លែងដាក់គ្រឿងអាគ្រឿងអាឡិចត្រូនិចសំខាន់ៗជាច្រើនដូចជា មីក្រូឈីប គ្រឿងបន្លាស់ទូរស័ព្ទ និងឧបករណ៍សំខាន់ៗមួយចំនួនសម្រាប់ផលិតជាទូរស័ព្ទផងដែរ។ ការសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរចិនបានរកឃើញបុគ្គលិកបម្រើការងារនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះចំនួន ១១នាក់បានតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហានេះ។ សូមបញ្ជាក់ជូនផងដែរថា វិធានការបិទខ្ទប់ដែលអាជ្ញាធរចិនបានដាក់ចេញនៅពេលនេះគឺនឹងមានសុពលភាពរហូតដល់ថ្ងៃទី ២ ខែកញ្ញា ឬអាចអូសបន្លាយយូរជាងនេះអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: