ព័ត៌មានជាតិ

ក្រសួងសាធារណការ ពន្យល់ពីអត្ថន័យផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវចំនួន ៣ ដែលអ្នកធ្វើដំណើររគ្រប់រូបត្រូវដឹង

BY
srey nuch
August 30, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រសួងសាធារណការ បានពន្យល់ពីអត្ថន័យផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវចំនួន ៣ ដែលអ្នកធ្វើដំណើររគ្រប់រូបត្រូវដឹង រួមមាន៖

-ផ្លាកសញ្ញាទី១៖ សញ្ញាហាមបត់ត្រឡប់ក្រោយ (NO U TURN) សញ្ញានេះហាមយានជំនិះគ្រប់ប្រភេទបត់ត្រឡប់ក្រោយ។

-ផ្លាកសញ្ញាទី២៖ ជាផ្លាកសញ្ញាបន្ថែម បង្ហាញពី រថយន្តដឹកទំនិញធុនធំ (LARGE SIZED TRUCK) សញ្ញានេះ ប្រើសម្រាប់សម្គាល់ រថយន្តដឹកទំនិញធុនធំ ដែលជាប្រភេទរថយន្តអាចមានទម្ងន់សរុបលើស៣.៥០តោន។

-ផ្លាកសញ្ញាទី៣៖ ជាផ្លាកសញ្ញាបន្ថែម ដើម្បីបញ្ជាក់បន្ថែមពីការហាមរថយន្តធំបត់ត្រលប់ក្រោយ (NO U TURN FOR HEAVY VEHICLE)។

សូមបញ្ជាក់ថា ចំពោះផ្លាកសញ្ញាដូចដែលមានបង្ហាញក្នុងរូបភាពនេះ ជាប្រភេទផ្លាកសញ្ញាប្រើប្រាស់រួមគ្នា ដោយផ្លាកសញ្ញាទី២ និងទី៣ បានដើរតួនាទីបញ្ជាក់អត្ថន័យឱ្យកាន់តែច្បាស់លាស់ថា ប្រសិនបើអ្នកបើកបរយានយន្តដែលមានទម្ងន់សរុបលើស៣.៥០តោន មិនត្រូវបានអនុញ្ញាតឱ្យធ្វើការបត់ត្រលប់ក្រោយឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីគំនូសសញ្ញារលប់ ផ្លាកសញ្ញាមានការបាក់បែក ឬបង្គោលសញ្ញាដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: