អន្តរជាតិ

ការកើនឡើងតម្លៃថាមពលសកលកំពុងគំរាមគំរាមវិស័យសុខាភិបាលនៅក្នុងចក្រភពអង់គ្លេសយ៉ាងខ្លាំង

BY
Pheakdey
September 1, 2022

អង់គ្លេស៖ វិបត្តិនៃការកើនឡើងតម្លៃថាមពលសកលកំពុងគំរាមគំរាមវិស័យសុខាភិបាលនៅក្នុងចក្រភពអង់គ្លេសយ៉ាងខ្លាំង​ នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះ។ ក្រុមមន្ទីរពេទ្យជាច្រើននៅចក្រភពអង់គ្លេសបាននិយាយដូចគ្នាថា ពួកគេចង់ដំឡើងតម្លៃសេវាសម្រាប់ថែទាំអ្នកជំងឺយ៉ាង​ហោចណាស់ទ្វេដង ទើបអាចទប់ទល់នឹងតម្លៃថាមអគ្គិសនីនិងវិបត្តិអតិផរណានៅក្នុងពេលបច្ចុប្បន្ននេះបាន។ តែយ៉ាងណាក្តី គិតត្រឹមពេលនេះគ្រប់មន្ទីរពេទ្យទាំងអស់នៅចក្រភពអង់គ្លេសមិនទាន់ធ្វើការដំឡើងថ្លៃសេវាព្យាបាលនិងមើលថែអ្នកជំងឺក្នុងកម្រិតណាមួយនៅឡើយទេ។

មន្ទីរពេទ្យមួយចំនួនប្រាប់ឲ្យដឹងផងដែរថា នៅចំពោះមុខការកើនឡើងតម្លៃថាមពលអគ្គីសនីនិងវិបត្តិអតិផរណានេះ ពួកគេបានសម្រេចកាត់បន្ថយបុគ្គលិកសម្រាប់មើលថែអ្នកជំងឺដោយតម្រូវឲ្យពួកគេធ្វើការឆ្លាស់វេនគ្មា ហើយចំណាត់ការនេះក៏បានធ្វើឲ្យគុណភាពនៃការមើលថែទាំអ្នកជំងឺត្រូវធ្លាក់ចុះផងដែរ ដូចជាត្រូវរង់ចាំយូរហើយការមើលថែមិនបានដិតដល់ដូចពេលធម្មតានោះទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះកម្រិតអតិផរណនៅអង់គ្លេសបានកើនឡើង​ ១០,១ % ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈគេបានព្យាករណ៍ថា នៅឆ្នាំក្រោយកម្រិតអតិផរណាអាចនឹងកើនរហូតដល់ ១៨%ទៀតផង។ ដោយឡែកតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅតាមផ្ទះវិញក៏មានការកើនឡើងយ៉ាងខ្ពស់ដែរដោយចាប់ពីខែតុលាខាងមុននេះគឺតម្លៃហ្គាសនិងតម្លៃថាមពលអគ្គិសនីអាចនឹងកើនឡើងរហូតដល់ ៨០% បើធៀបទៅនឹងរយៈពេលមុនសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: