អន្តរជាតិ

ភរិយាអតីតប្រធានាធិបតីម៉ាឡេស៊ីត្រូវតុលាការផ្តន្ទាទោសឲ្យជាប់គុក ១០ឆ្នាំនិងពិន័យជាង ២០០លានដុល្លារជុំវិញករណីប្រព្រឹត្តិអំពើពុករលួយ

BY
Pheakdey
September 1, 2022

ម៉ាឡេស៊ី៖ តុលាការម៉ាឡេស៊ីនៅរលៀសថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះបានសម្រេចផ្តន្ទាទោសឲ្យលោកស្រី Rosmah Mansor ដែលជាភរិយាអតីតប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ីជាប់គុករយៈពេល ១០ឆ្នាំជុំវិញករណីប្រព្រឹត្តិអំពីពុករលួយនាពេលកន្លងមក។ ក្រៅតែពីបានសម្រេចផ្តន្ទាទោសឲ្យជាប់គុកហើយ លោកស្រី Rosmah Mansor អាយុ ៧០ឆ្នាំ ជាភរិយារបស់អតីតប្រធានាធិបតីម៉ាឡេស៊ីគឺលោក Najib Razak ក៏ត្រូវបានតុលាការសម្រេចពិន័យជាប្រាក់ចំនួន ៩៧០លាន រីងហ្គីត ឬស្មើនឹងប្រាក់ប្រមាណជា ២១៦លានដុល្លារអាមេរិកផងដែរ។

បើតាមតុលាការនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា លោកស្រី Rosmah Mansor កាលពីអំឡុងឆ្នាំ ២០១៦-២០១៧ បានទទួលប្រាក់សូកប៉ាន់ពីក្រុមហ៊ុនមៅការមួយឈ្មោះ Saidi Abang Samsudin ក្នុង​ទំហំទឹកប្រាក់ ១៨៧,៥ លានរីងហ្គីត (ជាង ៤១លានដុល្លារអាមេរិក) ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុននោះអាចទទួលគម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីមួយរបស់រដ្ឋាភិបាលដែលទំហំទឹកប្រាក់រហូតដល់ ១,២៥ ពាន់លានរីងហ្គីត(ជាង ២៧៨លានដុល្លារអាមេរិក)។ ក្រៅតែពីករណីខាងលើនេះលោកស្រី Rosmah Mansor ក៏បានប្រប្រឹត្តិអំពីពុករលួយដែលបានធ្វើឲ្យខាតបង់ថវិកាជាតិជាច្រើនករណីផ្សេងទៀតផងដែរ ខណៈរូបគាត់នឹងក្រុមគ្រួសារត្រូវបានប៉ាន់ស្មានថាមានលុយរាប់រយលានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: