ប៉ូឡូញអះអាងថា បានខាតបង់ប្រាក់អស់ ១,៣២ពាន់ពាន់លានដុល្លារក្នុងសង្គ្រាមលោកលើកទី២ ហើយប៉ូឡូញនឹងទាមទារយកប្រាក់សំណងនេះពីអាឡឺម៉ង់មកវិញ
- BY
- Pheakdey
- September 2, 2022
ប៉ូឡូញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប៉ូឡូញលោក Andrzej Duda បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះថា ប៉ូឡូញបានខាតបង់ប្រាក់អស់ប្រមាណជា ៦,២ ពាន់ពាន់លានស្លូទី (១,៣២ ពាន់ពាន់លានដុល្លារអាមេរិក) ដោយសង្គ្រាមលោកលើកទី២ ដែលបានបង្កឡើងដោយប្រទេសអាឡឺម៉ង់។ លោកប្រធានាធិបតីវ័យ ៥០ឆ្នាំរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ប៉ូឡូញនឹងទាមទារសំណងក្នុងទំហំទឹកប្រាក់ខាងលើនេះជាផ្លូវការពីប្រទេសអាឡឺម៉ង់ផងដែរ។

លោក Andrzej Duda ប្រធានាធិបតីនៃប្រទេសប៉ូឡូញ
គួររម្លឹកជូនថា បញ្ហាចម្រូងចម្រាសខាងលើនេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសប៉ូឡូញនិងប្រទេសអាឡឺម៉ង់ ដ្បិតកាលពីឆ្នាំ ២០១៥ ប៉ូឡូញក៏ធ្លាប់បាននិយាយអំពីការទាមទារសំណងនេះម្តងដែរ តែប៉ូឡូញមិនបានប្តឹងទាមទារសំណងជាលក្ខណៈផ្លូវការនោះទេ ខណៈភាគីខាងអាឡឺម៉ង់វិញធ្លាប់អះអាងជារឿញៗថា បញ្ហាទាក់ទាងនឹងប្រាក់សំណងនេះគឺត្រូវបានដោះស្រាយរួចអស់ហើយ។ គួរបញ្ជាក់ជូនថា សង្គ្រាមលោកលើកទី២ ដែលបានកើតឡើងនៅអំឡុងឆ្នាំ ១៩៣៩-១៩៤៥ បានសម្លាប់ពលរដ្ឋប៉ូឡូញប្រមាណជា ៦លាននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយភ្លើងសង្គ្រាមក៏បានធ្វើឲ្យសេដ្ឋកិច្ចជាតិប៉ូឡូញត្រូវធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕

កម្រងរូបភាពកាលពីសម័យសង្គ្រាមលោកលើកទី ២ ក្នុងប្រទេសប៉ូឡូញ
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






