អន្តរជាតិ

ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ឆ្លើងឆេះ Pub Mountain B នៅប្រទេសថៃ បន្តកើនឡើងដល់ ២៣នាក់

BY
Pheakdey
September 3, 2022

ថៃ៖ រឿងរ៉ាវទាក់ទងនឹងករណីភ្លើងឆេះ Pub Mountain B នៅក្នុងប្រទេសថៃនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ ដ្បិតនៅថ្ងៃសៅរ៍ ទី៣ ខែសីហានេះកាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានជនរងគ្រោះនៅក្នុងហេតុការណ៍អកុសលនោះម្នាក់ទៀតហើយបានស្លាប់បាត់បង់ជីវិត។ ដូចនេះគិតត្រឹមពេលនេះចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតសរុបក្នុងអគ្គីភ័យដែលបានលេបត្របាក់អាគារ Pub យ៉ាងឆាប់រហ័សនោះបានកើនឡើងដល់ ២៣នាក់ហើយ។

គួររម្លឹកជូនថា Pub Mountain B មានទីទាំងស្ថិតនៅក្នុងតំបន់ Sattahip ខេត្ត Chon Buri ភាគខាងកើតប្រទេសថៃបានឆេះកាលពីយប់ថ្ងៃទី ៥ ខែសីហាកន្លងទៅ ហើយភ្លាមៗក្រោយកើតហេតុគេបានរកឃើញមានមនុស្សស្លាប់ចំនួន ១៤នាក់ និងរងរបួសធ្ងន់ចំនួន ៤០នាក់។ យ៉ាងណាក្តី ក្នុងរយៈពេលជិតមួយខែនេះមក ជនរងគ្រោះដែលត្រូវបានបញ្ជូនទៅព្យបាលនៅក្នុងមន្ទីរពេទ្យបានស្លាប់ជាបន្តបន្ទាប់ បើទោះជាគ្រូពេទ្យខំព្យាយាមជួយសង្គ្រោះជីវិតពួកគេអស់ពីសមត្ថភាពហើយក៏ដោយ។ ដោយឡែកម្ចាស់ Pub Mountain B វិញ គឺលោក Pongsiri Panprasong ត្រូវបានចាប់ខ្លួន ខណៈរូបលោកអាចប្រឈមនឹងការជាប់គុករហូតដល់ ១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: