រដ្ឋកាលីហ្វ័រញ៉ាសម្រេចបង្កើត “មជ្ឈមណ្ឌលត្រជាក់ ”ដើម្បីជួយជនងាយរងគ្រោះដោយរលកកម្តៅ
- BY
- Pheakdey
- September 3, 2022
អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានសម្រេចបង្កើត “មជ្ឈមណ្ឌលត្រជាក់” ដើម្បីជួយជនងាយរងគ្រោះដោយរលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែសីហានេះ។ ការសម្រេចបង្កើត “មជ្ឈមណ្ឌលត្រជាក់” ត្រូវបានធ្វើឡើងក្រោយពេលដែលសីតុណ្ហភាពនៅតំបន់ខ្លះក្នុងរដ្ឋកាលីហ្វ័រញ៉ាបានកើនឡើងរហូតដល់កម្រិត ៤៣អង្សាសេ ហើយនៅក្នុងបរិយាកាសដ៏ក្តៅនេះតម្រូវការនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់និងកង្ហារនៅតាមផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ៗក៏មានការកើនឡើងយ៉ាងគំហុកផងដែរ។

នៅចំពោះមុខស្ថានភាពបន្ទាន់នេះបានធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីទៅតាមផ្ទះប្រជាពលរដ្ឋម្នាក់ៗត្រូវបានកាត់បន្ថយ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនត្រូវស្នាក់នៅក្នុងផ្ទះក្រោមសីតុណ្ហភាពយ៉ាងក្តី។ ដើម្បីឆ្លើយនឹងបញ្ហាប្រឈមនេះអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានសម្រេចបង្កើត “មជ្ឈមណ្ឌលត្រជាក់” ចំនួន ៤០កន្លែងផ្សេងគ្នា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋដែលមិនអាចស្នាក់នៅផ្ទះខ្លួនឯងបានអាចនាំគ្នាមកសម្រាកនៅក្នុងមជ្ឈមណ្ឌលនេះបាន។ គិតត្រឹមពេលនេះនៅក្នុង “មជ្ឈមណ្ឌលត្រជាក់” ទាំងអស់គឺមានពលរដ្ឋរាប់ពាន់នាក់បានទៅស្នាក់នៅរួមគ្នាដើម្បីទទួលបានបរិយាកាសត្រជាក់ និងអាចទទួលបានភេសជ្ជៈត្រជាក់ៗសម្រាប់ទទួលទានផងដែរ៕



អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






