អន្តរជាតិ

ឥទ្ធិពលព្យុះទីហ្វុង Hinnamnor បានបង្ខំឲ្យពលរដ្ឋកូរ៉េខាងត្បូងជាង ៣ពាន់នាក់ត្រូវជម្លៀសខ្លួន ផ្ទះជាង ២ម៉ឺនកន្លែងត្រូវកាត់ផ្តាច់អគ្គិសនី ខណៈបុរសម្នាក់ត្រូវទឹកហូរកួចយកទៅបាត់

BY
Pheakdey
September 6, 2022

កូរ៉េខាងត្បូង៖ ព្យុះទីហ្វុង Hinnamnor កំពុងតែគំរាមគំហែងតំបន់មួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកញ្ញានេះ។ គិតត្រឹមពេលនេះឥទ្ធិពលនៃព្យុះ Hinnamnor បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនៅតំបន់ខ្លះបរិមាណដ៏ច្រើននៃទឹកភ្លៀងបានបង្កទៅជាទឹកជំនន់ជន់លេចទីក្រុងនិងបំផ្លាញផ្លូវសាធារណៈអស់ជាច្រើនកន្លែងទៀតផង។

បើតាមក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា​ មានបុរសអាយុ ២៥ឆ្នាំម្នាក់បានបាត់ខ្លួន ព្រោះតែជំនន់ទឹកភ្លៀងបានហូរកួចយកទៅបាត់  ពលរដ្ឋជាង ៣,៤០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈអាជ្ញាធរកូរ៉េខាងត្បូងក៏កំពុងតែណែនាំឲ្យពលរដ្ឋប្រមាណជា ១៤,០០០នាក់ត្រូវផ្សេងទៀតត្រូវប្រញាប់ធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ មុនពេលព្យុះបោកបក់ទៅដល់។ សាលារៀនជាង ៦០០កន្លែងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ជើងហោះហើរជាង ២៥០ សេវាសាឡាងចំនួន ៧០គ្រឿងត្រូវបានពន្យាពេល ទូកនេសាទជាង ៦៦,០០០គ្រឿងត្រូវអាក់ខានធ្វើសកម្មភាពនេសាទ ខណៈផ្ទះជាង ២០,០០០ន្លែងត្រូវកាត់ផ្តាច់អគ្គិសនីទាំងស្រុង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: