អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះខារ៉ាអូខេនៅវៀតណាមបន្តកើនឡើងដល់ ៣២នាក់

BY
Pheakdey
September 8, 2022

វៀតណាម៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះខារ៉ាអូខេនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ចំនួន ៣២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហានេះ។ បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះមានបុរសចំនួន ១៧ នាក់ និងស្រ្តីចំនួន ១៥នាក់ដែលជាអ្នកបម្រើការងារនៅក្នុងខារ៉ាអូខេនោះនោះតែម្តង។

ប្រភពខាងលើបានបញ្ជាក់ទៀថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមាន សាកសពជនរងគ្រោះចំនួន ៨នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបង្គន់ ដូចនេះវាមានន័យថាក្នុងអំឡុងពេលដែលមានភ្លើងឆេះនោះគឺពួកគេកំពុងចូលទៅប្រើប្រាស់បង្គន់។ សូមបញ្ជាក់ជូនថា អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាមកាលពីយប់ថ្ងៃពុធ ទី០៧ ខែកញ្ញាកន្លងទៅ​ ហើយក្នុងពេលភ្លើងឆេះនោះគឺមានមនុស្សចំនួន ៤០ ត្រូវជាប់នៅជាន់ទី ២ និងជាន់ទី ៣នៃអគារខារ៉ាអូខេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: