ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បែកធ្លាយផែនការ និងបញ្ជីទីតាំង ដែល ISIS គ្រោងវាយប្រហារក្នុងទីក្រុងឡុងដ៍

    BY Khmernote Media March 3, 2018
    បែកធ្លាយផែនការ និងបញ្ជីទីតាំង ដែល ISIS គ្រោងវាយប្រហារក្នុងទីក្រុងឡុងដ៍

    ISIS ដែលជាក្រុមឥស្លាមជ្រុលនិយម និងជាក្រុមភេរវកម្មដ៏សាហាវមួយនៅលើពិភពលោក តែងធ្វើការងារដោយប្រុងប្រយ័ត្ន និងម៉ត់ហ្មត់បំផុត។ តួរយ៉ាងរូបភាពដែលបង្ហាញពីផែនការ និងបញ្ជីទីតាំងដែលត្រូវធ្វើការវាយប្រហាររបស់ ISIS នៅក្នុងទីក្រុងឡុងដ៏ ត្រូវបានបែកធ្លាយ និងបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមទៀងផង។

    ផែនការ និងបញ្ជីទីតាំងនេះត្រូវបានសរសេរដោយសកម្មជនរបស់ក្រុម ISIS ម្នាក់ ដែលមានឈ្មោះថា Umar Haque អាយុ២៥ឆ្នាំ។ តាមរយៈរូបភាពដែលគេទទួលបានបង្ហាញឲ្យឃើញថា ក្នុងផែនការខាងលើគេត្រូវការកាំបិត កាំភ្លើង គ្រាប់បែក និងក្រុមអ្នកអត្តឃាតពិសេសជាច្រើននាក់ រួមជាមួយក្រុមអ្នកប្រយុទ្ធធម្មតាសរុប ១០០ នាក់។

    ទីតាំងដែល ISIS បានកំណត់នោះគឺភាគខាងលិចទីក្រុងឡុងដ៏រួមមាន អគារ Big Ben, មជ្ឈមណ្ឌលផ្សារទំនើប Westfield, ស្ថានទូតបរទេសមួយចំនួន, ស្ថានីយ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនកន្លែង និងកន្លែងសំខាន់ៗជាច្រើនកន្លែងទៀត។ យ៉ាងណាក្តីអាជ្ញាធរប្រចាំទីក្រុងឡុងដ៏ក៏បាមព្យាយាមអស់ពីសមត្ថភាពដែរ ដើម្បីទប់ស្កាត់ និងការពារការវាយប្រហារគ្រប់ទម្រង់របស់ក្រុមភេរវជន ISIS៕

    ភក្តី
    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay