ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិករំឭកខួបលើកទី២១ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា

    BY Naren September 12, 2022
    សហរដ្ឋអាមេរិករំឭកខួបលើកទី២១ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា

    ជាងពីរទសវត្សរ៍បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញាបានសម្លាប់មនុស្សជិត ៣,០០០នាក់ ជនជាតិអាមេរិកជាច្រើនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋ Pennsylvania ញូវយ៉ក និងរដ្ឋ Virginia ដើម្បីកាន់ទុក្ខជនរងគ្រោះនៃការវាយប្រហារនេះ។

    នៅឯពិធីរំលឹកខួប 9/11 នៅ Lower Manhattan សាច់ញាតិជនរងគ្រោះ និងមន្ត្រីអាមេរិកជាច្រើនរយនាក់ ប្រមូលផ្ដុំគ្នា ជាមួយនឹងភាពស្ងៀមស្ងាត់នៅឯកន្លែងដែលធ្លាប់ជាទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក Twin Towers ក្នុងទីក្រុងញូវយ៉ក។ ចំណែកប្រធានាធិបតី Joe Biden មិនបានចូលរួមក្នុងទីក្រុងញូវយ៉កដោយលោកបានថ្លែងសុន្ទរកថា និងដាក់កម្រងផ្កានៅមន្ទីរបញ្ចកោណ។ ការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា បានឆក់យកជីវិតមនុស្សជិត៣ពាន់នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ និងប៉ូលិស៕

    ប្រភព៖ forbes
    រូបភាព៖ GETTY IMAGES

    Share This Post: