អន្តរជាតិ

បង្ហោះគោមសុំសេចក្តីសុខខ្លួនឯង ប៉ុន្តែស្ទើរតែឲ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងជួបគ្រោះថ្នាក់ ដោយសារគោមសុំសេចក្តីសុខនោះ

BY
Khmernote Media
December 21, 2018

សារព័ត៌មាន BBC បានរាយការណ៍ថា មានយន្តហោះមួយគ្រឿង ដែលកំពុងតែហោះហើរក្នុងរយៈកម្ពស់ ៦ គីឡូម៉ែត្រពីលើដី ស្ទើរតែជួបគ្រោះថ្នាក់ ព្រោះវាប៊ិះប៉ះជាមួយគោម ដែលប្រជាជនចិនបានបង្ហោះឡើង។ យន្តហោះមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុន Loganair ផ្ទុកអ្នកដំណើរចំនួន ៥០ នាក់ និងមានទិសដៅហោះហើរចេញពីព្រលានយន្តហោះ London City Airport  ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ បើយោងតាមអ្នកបើកបរយន្តហោះ បានប្រាប់ឲ្យដឹងថា មានគោមជាច្រើនបានហោះមកស្ទើរតែប៉ះជាមួយនឹងយន្តហោះហើយ ប្រសិនបើវាហោះមកចូលក្នុងស្លាបយន្តហោះ ឬបង្កឲ្យមានភ្លើងឆេះយន្តហោះនោះ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់យន្តហោះទាំងមូលផងដែរ។

យ៉ាងណាក្តី អ្នកបើកបរយន្តហោះបានព្យាយាមបើកបញ្ចៀសពីគោមទាំងនោះបានទាន់វេលា ទើបឲ្យយន្តហោះមានសុវត្ថិភាព។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋចិនតែងមានទំនៀមទំលាប់ និងពិធីបុណ្យនៃការបង្ហោះគោម ដើម្បីសូមសេចក្តីសុខជាប្រចាំ ហើយបើទោះជាពួកគេទៅរស់នៅដល់ប្រទេសណាក៏ពួកគេនៅរក្សាទម្លាប់នេះដែរ ហើយពេលនេះខាងអាជ្ញាធរកំពុងតែធ្វើការ​ហាមឃាត់សកម្មភាពនេះហើយ ជាពិសេសនៅតំបន់ដែលមានយន្តហោះត្រូវឆ្លងកាត់តែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz

Share This Post: