ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងចេញមកបដិសេដថា ខ្លួនមិនបានបញ្ជូនអាវុធទៅកាន់រុស្ស៊ីដូចការចោទប្រកាន់របស់អាមេរិកនោះទេ

    BY Pheakdey September 22, 2022
    កូរ៉េខាងជើងចេញមកបដិសេដថា ខ្លួនមិនបានបញ្ជូនអាវុធទៅកាន់រុស្ស៊ីដូចការចោទប្រកាន់របស់អាមេរិកនោះទេ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះបានចេញមកបដិសេដថា ខ្លួនមិនបានបញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនោះទេ នេះបើយោងតាមអត្ថបទសារព័ត៌មាន​មួយដែលបានចុះផ្សាយដោយកាសែត South China Morning Post។ សេចក្តីបដិសេដខាងលើនេះត្រូវបានទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក​ ដែលអះអាងថាប្រទេសរុស្ស៊ីបានទិញអាវុធសំខាន់ៗជាច្រើនរួមមានទាំងកាំភ្លើងធំផងពីកូរ៉េខាងជើងដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការណ៍យោធានៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។

    នៅក្នុងសេចក្តីថ្លែងការដែលត្រូវបានធ្វើឡើងដោយមន្ត្រីការពារជាតិកូរ៉េខាងជើងបានបញ្ជាក់យ៉ាងច្បាស់ ចាប់តាំងពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះមក ទីក្រុងព្យុងយ៉ាងមិនធ្លាប់បានបញ្ជូនអាវុធណាមួយទៅកាន់ប្រទេសរុស្ស៊ីនោះទេ ដូចនេះសហរដ្ឋអាមេរិកត្រូវតែបិទមាត់និងឈប់ចោទប្រកាន់កូរ៉េខាងជើងដោយគ្មានភស្តុតាងច្បាស់លាស់ទៀត។ នៅក្នុងសេចក្តីថ្លែងការដដែលនោះក៏បានបញ្ជាក់ទៀតថា កូរ៉េខាងជើងក៏គ្មានគម្រោងបញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខនោះដែរ បើទោះជាកូរ៉េខាងជើងជាសម្ព័ន្ធយ៉ាងជិតស្និតជាមួយរុស្ស៊ីក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

     

    Share This Post: