Der Daily
ថៅកែបុកល្ហុងបំពង «តៀមម្ទេស» និយាយថាដើម្បីឱ្យអាជីវកម្មមួយដំណើរការបានរលូន មិនត្រឹមតែម្ហូបឆ្ងាញ់មានរសជាតិទេ ក៏ត្រូវតែមានបុគ្គលិកដែលមានភាពស្មោះត្រង់
BY
Naren
October 10, 2022
(ភ្នំពេញ)៖ បើកដំណើរការអាជីវកម្មអាហារមួយៗមិនងាយស្រួលឡើយ ពោលគឺត្រូវគ្រប់គ្រង់ដំណើរការនីមួយៗ ដូចជាផ្សំគ្រឿងទេស គ្រប់គ្រងហិរញ្ញវត្ថុ វិធីសាស្ត្រទីផ្សារទាក់ទាញភ្ញៀវ និងជាពិសេសប្រសិនបើបើកមានសេវាកម្មវិញទៀតនោះក៏ត្រូវគ្រប់គ្រងបុគ្គលិករបស់ខ្លួនតែម្តង ព្រោះពួកគេជាផ្នែកធំមួយដើម្បីឱ្យអាជីវកម្មដំណើរការរលូនទៅមុខ។
ថ្ងៃនេះ «ដើរសួរ» ក៏បានសាកសួរថៅកែហាងបុកល្ហុងបំពង «តៀមម្ទេស» ឈ្មោះលោក មង្គល កក្កដាដែលតាមពិតទៅលោកមានបងប្អូនម្នាក់ទៀតដែលចូលហ៊ុនបើកតៀមម្ទេសមួយនេះ។ លោកបានចែករំលែកនូវបទពិសោធន៍មួយចំនួនក្នុងការបើកអាជីវកម្មទាំងនៅវ័យក្មេង ក៏ដូចជាការគ្រប់គ្រងបុគ្គលិកជាដើម។ លោក បានឱ្យដឹងថា ទោះបីជាលោកមានវ័យក្មេងមែនប៉ុន្តែបទពិសោធន៍នៅក្នុងសង្គមលោកបានប្រឡូកបានច្រើន ដូច្នេះជាហេតុធ្វើឱ្យខ្លួនចេញប្រកបរបររកស៊ីដោយខ្លួនឯង លោកថាការរកស៊ីបែបនេះលោកស្រលាញ់ បើសិនជាមិនចាប់ឱកាសពីក្មេងទេនោះ លោកខ្លាចបាត់បង់ឱកាស ហើយលោកទទួលបានបទពិសោធន៍ច្រើន។
ក្នុងនាមជាថៅកែ ម្ចាស់ហាងមួយរូប ដើម្បីឱ្យហាងមួយដំណើរការបានរលូន ក៏ត្រូវតែមានបុគ្គលិកដែលមានភាពស្មោះត្រង់ ហើយលោកមិនដែលចាត់ទុកបុគ្គលិករបស់ខ្លួនជាខ្ញុំបម្រើ លោកចាត់ទុកដូចជាគ្រួសារ ជាប្អូន ពោលគឺ ក្នុងនាមជាថៅកែម្នាក់ លោកតែងតែធ្វើការណែនាំបង្ហាត់បង្រៀន រាល់ពាក្យសម្តី និងការបម្រើសេវាកម្មឱ្យភ្ញៀវ។ លោកតែងតែស្តាប់ការបញ្ចេញមតិរបស់បុគ្គលិក ដើម្បីបានគំនិតពីក្មេងៗ។
ក្រៅពីនេះលោកក៏បានប្រាប់ពីការលំបាកនៅពេលបើកដំបូង ដោយសារបទពិសោធន៍នៅខ្ចី លក់មិនសូវដាច់ កម្រៃរកមិនសូវបានច្រើន មួយទៀតទើបតែបើកភ្លាមមិនប្រាកដថាមានអតិថិជនច្រើនដូចការរំពឹងទុកឡើយ ដូច្នេះលោកត្រូវទាក់ទាញ សន្សំភ្ញៀវបានយ៉ាងហោចណាស់ក៏រយៈពេល២ទៅ៣ឆ្នាំដែរ (វិធីសាស្ត្រ ត្រូវច្នៃម៉ឺនុយ កែរសជាតិជាដើម)។
ក្នុងការបើកហាង២នាក់បងប្អូន ចូលរួមទុនជាមួយគ្នា លោកជួបអត្ថប្រយោជន៍ច្រើន ដូចជា លោកមានភាពជាដៃគូ មានការពិភាក្សាគ្នា ចំពោះការគ្រប់គ្រងហាង បុគ្គលិក ហិរញ្ញវត្ថុ និងរសជាតិនៃអាហារ។ លោកថា ប្រសិនជាបើកហាងតែម្នាក់ឯងយើងមានចំនូលមូល ប៉ុន្តែយើងនឹងជួបការលំបាកច្រើនក៏ព្រោះតែយើងមានភាពលំបាកក្នុងការគិត ប្រសិនជាមានដៃគូសហការដែលយើងទុក្ខចិត្ត នៅជាមួយគ្នាបានយូរ យើងគួរតែមានដៃគូក្នុងការបើកហាង មានអត្ថប្រយោជន៍ច្រើនយើងផ្តល់យោបល់គ្នាទៅវិញទៅមក ដើម្បីឱ្យកន្លែងមួយដើរ។
សម្រាប់អ្នកមានចំណូលចិត្ត និង ចង់ទទួលទានរសជាតិបុកល្ហុងបំពងដែលជាម៉ឺនុយប្រចាំហាង ឬក៏មុខម្ហូបភ្លា អាំងផ្សេងទៀត អាចមកសាកល្បងបាននៅ ហាង «តៀមម្ទេស» ដែលលោក មង្គល កក្កដា និងបុគ្គលិកលោក បានបើកលក់ពីម៉ោង ៥ល្ងាចតទៅ ដោយទីតាំងនៅផ្លូវណតប្រីត ក្បែររបងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ និងសាកលវិទ្យាល័យកម្ពុជា លោកអ្នកនឹងឃើញរទេះរុញខ្នាតតូចមួយបញ្ឈរនៅលើបណ្តាយផ្លូវនៅទីនោះ ដោយមានដាក់តុតូចៗសម្រាប់អ្នកចង់ទទួលទាននៅនឹងកន្លែងឬ អាចទាក់ទងបានតាមទូរស័ព្ទលេខ 098 619 629៕
Der Daily
ចែងចាំងដូចមាស ស្រាបៀរ អង្គរ រូបរាងថ្មី កាន់តែទាន់សម័យ កាន់តែប្រណីត
រាជធានីភ្នំពេញ ខែឧសភា ឆ្នាំ២០២៣៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។
កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការ ជាមួយនឹងរសជាតិថ្មីស្រស់ កាន់ តែទាន់សម័យ កាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរ និងសក្តិសមសម្រាប់ការជួបជុំដ៏រីករាយគ្រប់កម្មវិធី ។
ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀតដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់ និងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកប ដោយក្តីមោទនៈ ជាមួយនឹងការលើកកម្ពស់កេរដំណែល មរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ស្រាបៀរ អង្គរ រូបរាងថ្មី តំណាងឲ្យគុណភាពលំដាប់ខ្ពស់របស់ស្រាបៀរ អង្គរ និងការតម្កល់គុណតម្លៃខ្ពស់ចំពោះមរតកខ្មែរ ដែលជានិមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរ និងភាពសុខដុមរមនាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ពេលនេះ ប្រជាជនខ្មែរដែលនិយមគាំទ្រស្រាបៀរ អាចរីករាយក្រេបឱជារសរបស់ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី ដោយក្តីមោទនៈ។ នេះជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុន និងភាពមោះមុតមិនផ្លាស់ប្តូរក្នុងការច្នៃប្រឌិត និងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ថ្មីៗ និងរសជាតិប្រកបដោយគុណភាព។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលស្រាបៀរ អង្គរ ជាផលិតផលលំដាប់កំពូលរបស់ ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនមានដំណើរការលើរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរ អង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរ ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។
ស្រាបៀរ អង្គរ តែងតែជាជម្រើសរបស់ប្រជាជនខ្មែរ និងភ្ញៀវទេសចរ។ ជាមួយនឹងរូបរាងថ្មី រសជាតិថ្មីស្រស់
ស្រាបៀរ អង្គរ ត្រូវបានរំពឹងថា នឹងទទួលបានការពេញនិយម និងគាំទ្រកាន់តែខ្លាំងក្លាពីសំណាក់អ្នកនិយមស្រាបៀរ ហើយនឹងអាចពង្រឹងជំហររបស់ខ្លួនឲ្យក្លាយជាពាណិជ្ជសញ្ញាស្រាបៀរដ៏ល្អនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ផងដែរ៕
ពិសាដោយការទទួលខុសត្រូវ
VIDEO
Der Daily
ជិតចុងខែតែចង់ជុំមិត្តញ៉ាំអី កុំភ្លេចហៅ TADA ជិះទៅញ៉ាំស៊ុបចិននៅ FU Hot Pot ជួយ Save លុយបានច្រើនៗ
ចុងខែមិនទាន់លុយមិនសូវសំបូរហូរហៀដូចដើមខែ តែចិត្តចង់ញ៉ាំស៊ុបចិនជាមួយមិត្តភ្កិ ឬ ដៃគូដៃកង់ មិនជាបញ្ហាទេ ថ្ងៃនេះ Der Daily ដើរដេលី ណែនាំនូវវិធីងាយៗ ហើយចំណេញផ្ទួនៗតែម្ដង នោះគឺគ្រាន់តែហៅ TADA ដែលជា្រភេទម៉ូតូកង់បីអគ្គិសនី ជិះទៅហាងស៊ុប FU Hot Pot នឹងទទួលបានប្រម៉ូសិនផ្ទួនៗ។ ហើយមានឆ្ងល់អត់ប្រូម៉ូសិនផ្ទួនៗនេះធ្វើម៉េចទៅទើបបាន ហើយប្រូមូសិនមានអ្វីខ្លះ?
ដោយសារតែ TADA បានសហការជាមួយហាងស៊ុប FU Hot Pot បង្កើតនូវប្រូម៉ូសិនចំនួន ២ ដល់អិតិជន ដោយចំណេញទី១.សម្រាប់ New user គ្រាន់តែគ្រាន់តែដោនឡូត App TADA នឹងទទួលបានទឹកប្រាក់ ៥០០០រៀលសម្រាប់ការជិះក្នុងចំងាយ ២គីឡូ។ ប៉ុន្តែសម្រាប់អតិថជន TADA ស្រាប់គ្រាន់ប្រើប្រម៉ូកូដ «fuhotpot» នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣០% លើការធ្វើដំណើរ។ ដោយឡែកចំណេញទី២ គឺគា្រន់តែដោនឡោត App TADA នឹងទទួលបានសាច់មួយចានភ្លាមៗ ហើយបើអ្នកមាន App ស្រាប់ គ្រាន់តែផុសនៅលើហ្វេសប៊ុក Check in ដាក់ថា FU Hot Pot X TADA នឹងទទួលបានសាច់មួយចានដូចគ្នា។
ចឹងហើយ ប្រញាប់ដោនឡោត App TADA ហើយជិះទៅញ៉ាំស៊ុបនៅ FU Hot Pot ហ្មងទៅ ទាន់មានប្រូម៉ូសិន សំខាន់ស៊ុបបែបចិនមានរហូតដល់ទៅ ៥ប្រភេទ ជាមួយមីនុយមុខម្ហូបសំបូរបែបមែនទែន។ ហាងស៊ុប FU Hot Pot បើកលក់ពីម៉ោង 10:30ព្រឹក ដល់ម៉ោង 10យប់,លេខទូរស័ព្ទ: 078 333 854, ទីតាំង: ផ្លូវលេខ ៤៥៤ ជិតផ្សារទួលទំពូង,ផែនទី:https://goo.gl/maps/TjnnANFeSTMiZhm99 ៕