រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដានគ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តសៀមរាប
- BY
- srey nuch
- September 23, 2022
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្ត្រក្រុង-ស្រុក ខេត្តសៀមរាប។
ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជានឹងបន្តទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប(ITCZ)។ ស្ថិតក្នុងស្ថានភាពបែបនេះ ខេត្តសៀមរាប មានតំបន់មួយចំនួនបានទទួលនូវបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដែលអាចនឹងប្រឈមនូវគ្រោះទឹកជំនន់ជាយថហេតុ។ ក្នុងន័យនេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ ទឹកជំនន់ឱ្យបានទាន់ពេលវេលា ដូចខាងក្រោម៖
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
- Share This Post: