អន្តរជាតិ

ក្រុមហ៊ុន Boeing ត្រូវរងពិន័យជាប្រាក់ ២០០លានដុល្លារជុំវិញការធ្វេសប្រហែស ដែលបណ្តាលឲ្យមានយន្តហោះចំនួន ២គ្រឿងបានធ្លាក់នាពេលកន្លងមក

BY
Pheakdey
September 23, 2022

អាមេរិក៖ និយតករអាមេរិកបានសម្រេចធ្វើការពិន័យក្រុមហ៊ុន Boeing ជាទឹកប្រាក់ចំនួន ២០០លានដុល្លារ ជុំវិញសកម្មភាពធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលបណ្តាលឲ្យមានយន្តហោះដឹកនាំអ្នកដំណើរចំនួន ២គ្រឿងបានធ្លាក់នាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី ២៣ ខែកញ្ញាបានបញ្ជាក់ថា ភ្លាមៗក្រោយទទួលបានដំណឹងស្តីពីការពិន័យខាងលើនេះ ក្រុមហ៊ុន Boeing បានចេញមកទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន និងបានសន្យាបង់ប្រាក់សំណងនេះតាមការកំណត់ផងដែរ។

គួររម្លឹកជូនថា យន្តហោះរបស់ក្រុមហ៊ុន Boeing ចំនួន ២គ្រឿងដែលបានធ្លាក់នាពេលកន្លងមកនោះរួមមាន យន្តហោះដឹកអ្នកដំណើរ 737 MAX ដែលស្ថិតក្រោមប្រតិ​បត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ខណៈយន្តហោះ ដឹកអ្នកដំណើរ 737 MAX មួយគ្រឿងទៀតដែលស្ថិតក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់នៅក្នុងប្រទេសអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩។ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះទាំង ២គ្រឿងនេះបានបណ្តាលឲ្យមានអ្នកដំណើរសរុបចំនួន ៣៥០នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: