ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរ ដោយគិតកម្រៃសេវា និងតម្រូវឱ្យមានឯកសារទាំងនេះ

    BY Khmernote Media September 23, 2022
    មកដឹងពីបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរ ដោយគិតកម្រៃសេវា និងតម្រូវឱ្យមានឯកសារទាំងនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានឆ្លើយសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ (HOTLINE ៖ 1275) ដោយបានសួរថា៖ តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរតម្រូវមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

    ក្រសួងសាធារណ បានបញ្ជាក់ឱ្យដឹងថា៖ បែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ។

    ឯកសារតម្រូវ៖
    -ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានលេខកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)
    -អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖
    *ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
    -បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)
    -វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត)
    -លិខិតលក់ទិញ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈ និងចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិយានជំនិះ
    -កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ (ករណីមិនមានម្ចាស់ដើម)
    -បង្កាន់ដៃពន្ធផ្លូវ (ក្នុងពេលប្រមូលពន្ធមធ្យោបាយយានយន្ត)
    -ក្នុងករណីអាសយដ្ឋានបច្ចុប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

    កម្រៃសេវា៖
    -ក្នុងរាជធានី-ខេត្ត ៤៨.០០០ រៀល
    -ឆ្លងរាជធានី-ខេត្ត ១០១.០០០ រៀល
    (មិនបូកបញ្ចូលពន្ធប្រថាប់ត្រា ៤%)
    :::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: