PR

វគ្គបណ្ដុះបណ្ដាលរបស់ក្រុមហ៊ុនសាមសុង “Samsung Innovation Campus” ចាប់ដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះហើយ!

BY
Naren
September 29, 2022

ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ — វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដោយមាន២វគ្គ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៦០នាក់។ មានបេក្ខជនដាក់ពាក្យជាង ៤០០នាក់ ដែលត្រូវបានឆ្លងកាត់ការជម្រុះជាច្រើនដំណាក់ពីការប្រលង ការវាយតម្លៃពីលោកគ្រូ-អ្នកគ្រូ ទើបសំរេចជ្រើសរើសបាននិស្សិត ៦០រូបនេះ ។ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” នេះ ត្រូវបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងក្នុងកិច្ចសហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱ្យយុវជននិស្សិតកម្ពុជានូវចំណេះដឹងថ្មីៗស្របតាមស្តង់ដារអន្តរជាតិ ។ កម្មវិធីនេះបានផ្ដល់នូវការសិក្សាអំពី Coding & Programming ជាមួយភាសាកូដ Pyton ដែលជាភាសាកូដមានប្រជាប្រិយភាពបំផុត និងកំពុងប្រើប្រាស់គ្រប់ទិសទីពេញពិភពលោក ។ និស្សិតដែលបានបញ្ចប់កម្មវិធី Coding & Programming នេះ នឹងបានឳកាសទៅសិក្សាវគ្គបន្ត ឳកាសការងារ និងឳកាសល្អៗជាច្រើនទៀត ក្រោមកិច្ចសហការខិតខំជួយជ្រោមជ្រែងពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង។

ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តការផ្តល់សេវានិងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍ដើម្បីអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួនក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផង។

លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា «សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមានសារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការលក់ផលិតផលនោះឡើយ ពោលគឺចួលរួមផ្ដល់ផលវិជ្ជមាន និងប្រយោជន៍ដល់សង្គមតាមរយ:ការពង្រើកចំណេះដឹងយុវជនសម័យថ្មីតាមរយៈកម្មវិធីនានា រួមទាំងកម្មវិធី Samsung Innovation Campus ។ ហើយយើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលនេះនឹងទទួលបានភាពជោគជ័យ ក្នុងការផ្ទេរចំណេះនិងជំនាញចាំបាច់ដល់សិក្ខាកាមទាំង៦០នាក់ដែលបានចូលរួមក្នុងវគ្គនេះ ។ យើងជឿជាក់ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួមបានកាន់តែច្រើនក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន។»

សូមរំលឹកផងដែរថា កម្មវិធី Samsung Innovation Campus នេះ គឺជាសមិទ្ធផលនៃការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ Samsung ដើម្បីផ្តល់ការគាំទ្រយ៉ាងមុតមាំ សំរាប់បេក្ខភាពទីក្រុងប៊ូសានក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 ។ ក្នុងនាមជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការជំរុញការបោះឆ្នោតជ្រើសរើសទីក្រុង Busan សំរាប់ World Expo 2030 ក្រុមហ៊ុនសាមសុងក៏បានធ្វើការណែនាំពីគុណសម្បត្តិនៃទីក្រុងប៊ូសានដែលមានលក្ខណៈទំនើប ស៊ីវិល័យ សមត្ថភាពផ្នែកបច្ចេកវិទ្យា និងលក្ខណ្ឌអំណោយផលជាច្រើនទៀត រួមទាំងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកូរ៉េដើម្បីសំរេចឲបានជោគជ័យសំរាប់កម្មវិធី Busan World Expo 2030 នេះ ។

អំពី Samsung Electronics Co., Ltd.
Samsung បំផុសគំនិតពិភពលោក និងរៀបចំអនាគតជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងកំណត់ឡើងវិញនូវពិភព ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាយវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, memory ប្រព័ន្ធ LSI ដំណោះស្រាយ foundry and LED ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com

Share This Post: