PR

សហគ្រិនស្ត្រីឆ្នើម៣រូប សហការគ្នានាំចូលផលិតផលថែរក្សាសម្រស់ស្ត្រីរូបមន្តផ្សំពីប្រទេសជប៉ុន

BY
Naren
September 30, 2022

លោកជំទាវ ខូវ សុខលាង សហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន B Nature Import_Export Co.,Ltd ដែលមានបទពិសោធជិត១០ឆ្នាំ នៅក្នុងវិស័យផលិតផលថែរក្សាសម្រស់ស្រ្តី។ លោកជំទាវ ខូវ សុខលាង គឺជាឧត្តមភរិយា ឧកញ៉ា លី សាមឺឌី អគ្គនាយកក្រុមហ៊ុន ASPOR ដែលជាក្រុមហ៊ុនធំមួយនាំចូលឈុតខារ៉ាអូខេដែលល្បីល្បាញពេញប្រទេសកម្ពុជា។ ពេលនេះលោកជំទាវបានសម្រេចវិនិយោគរួមគ្នាជាមួយលោកស្រី រស់ សុភ័ក្ត្រ ស្ថាបនិក និងលោកស្រី សុខ ចន្ថា សហស្ថាបនិក ក្រុមហ៊ុន B Nature Import_Export Co.,Ltd អ្នកទាំងបីសម្រេចនាំចូលផលិតផលសុខភាពស្ត្រី ផលិតផលថ្មី(SS3) ដែលមានរូបមន្តផ្សំពីប្រទេសជប៉ុននិងបានរកឃើញដោយជនជាតិអាមេរិក។

ការសហការនាំចូលផលិតផលនេះ ត្រូវបានលោកជំទាវ ខូវ សុខលាង បញ្ជាក់ថាដោយសារមើលឃើញពីផលិតផលនេះមានគុណភាពខ្ពស់ ហើយនៅមានតម្លៃស័ក្ដិសមជាមួយប្រជាជនកម្ពុជា។ លោកជំទាវមានប្រសាសន៍ថា បងប្អូនបានដឹងហើយថាផលិតផលល្អ តែងតែមានតម្លៃថ្លៃ ដូច្នេះបងប្អូនប្រជាជនរបស់យើងមួយចំនួនគ្មានលទ្ធភាពប្រើប្រាស់ទេ។ ដោយចង់ឱ្យបងប្អូនប្រជាជនយើងមានផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ អាចប្រើប្រាស់បានទាំងអស់គ្នា ទើបនាងខ្ញុំសម្រេចចិត្តសហការជាមួយក្រុមហ៊ុន Bnature Import_Export Co.,Ltd ជាក្រុមហ៊ុនមួយដែលជោគជ័យលើវិស័យគ្រឿងសំអាងជាច្រើនប្រភេទ ដែលបានឈរលើទីផ្សារច្រើនឆ្នាំមកហើយ សំរេចនាំចូល ផលិតផលថ្មី (SS3) នេះមកកាន់ទីផ្សារប្រទេសកម្ពុជា។លោកជំទាវបន្តទៀតថា ផលិតផលរបស់យើងបានទទួលស្គាល់ដោយក្រសួងសុខាភិបាលរួចទៅហើយ ហើយពេលឆាប់ៗខាងមុននេះ យើងនិងមានកម្មវិធីសម្ពោធជាផ្លូវការផងដែរ៕

Share This Post: