អន្តរជាតិ

ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួយដីកម្រិតមធ្យមមួយកាលពីព្រឹកមិញដែលបណ្តាលឲ្យមនុស្សម្នាក់ត្រូវបាត់បង់ជីវិតនិង ៩នាក់រងរបួសធ្ងន់

BY
Pheakdey
October 1, 2022

ឥណ្ឌូនេស៊ី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹង​ថា គ្រោះរញ្ជួយដីកម្រិតមធ្យមមួយបានវាយប្រហារតំបន់ភាគជើងខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសោរ៍ ទី១ ខែតុលានេះ។ បើតាម​ទីភ្នាក់ងារ​ឧតុនិយមនិង​ភូគព្ភសាស្ត្រឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុការណ៍រញ្ជួញដីបានកើតឡើងក្នុងកម្រិត ៥,៨ រ៉ិចទ័រ និងបានកើតឡើងកាលពីអំឡុងម៉ោង ២ និង ២៨នាទី ទៀបភ្លឺនៃថ្ងៃទី១ ខែតុលានេះ ខណៈគ្រោះរញ្ជួយដីបានកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

បើទោះជាយ៉ាងនេះក្តី ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុការណ៍រញ្ជួញដីមួយភ្លែតខាងលើនេះបានឆក់យកជីវិតពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១នាក់ និងបង្កឲ្យពលរដ្ឋចំនួន ៩នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។ ក្រៅតែមានអ្នករងរបួសនិងស្លាប់ហើយ គ្រោះធម្មជាតិដែលតែងតែកើតមាននៅឥណ្ឌូនេស៊ីជាញឹកញាប់ខាងលើនេះក៏បានបំផ្លាញផ្ទះសម្បែង អគារ និងព្រទ្យសម្បត្តិសាធារណៈអស់មួយចំនួនដែរ តែខាងអាជ្ញាធរឥណ្ឌូនេស៊ីមិនបានបញ្ជាក់ថា ការខូចខាតនោះមានទំហំជាទឹកប្រាក់ប៉ុណ្ណានោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: