ថូបុរាណចិនមួយត្រូវបានលក់ចេញក្នុងតម្លៃជិត ៩លានដុល្លារ
- BY
- Pheakdey
- October 4, 2022
បារាំង៖ថូបុរាណចិនមួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃដ៏ខ្ពស់បំផុត ពោលគឺមានតម្លៃរហូតដល់ជិត ៩លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលានេះ។ ថូដ៏កម្រនេះត្រូវបានដាក់លក់តាមរយៈការដេញថ្លៃមួយដែលត្រូវបានរៀបចំឡើយនៅក្នុងសណ្ឋាគារ Fontainebleau ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងទៅ ខណៈអ្នកចូលរួមក្នុងការដេញថ្លៃមានចំនួន ៣០នាក់។

ប្រភពខាងលើបានបញ្ជាក់ថា ថូបុរាណចិនដ៏ប្រណិតមួយនេះត្រូវបានផលិតឡើងកាលពីអំឡុងសតវត្សទី ១៨ ឬនៅអំឡុងឆ្នាំ ១៨០០ ពោលគឺវាមានអាយុកាលជាង ២០០ឆ្នាំមកហើយ។ ថូដែលមានកម្ពស់ ៥៤សង់ទីម៉ែត្រនោះគឺជាកម្មសិទ្ធរបស់បុរសអាយុ ៥៩ឆ្នាំរស់នៅក្រៅទឹកដីបារាំង ហើយគាត់ទទួលបានថូមួយនេះពីអតីតម្តាយរបស់គាត់ជាច្រើនឆ្នាំមកហើយ។ នៅក្នុងការដេញថ្លៃនោះថូត្រូវបាក់លក់ចេញក្នុងតម្លៃ ៧,៧លានអឺរ៉ូ (៧,៦ លានដុល្លារអាមេរិក) ខណៈបើគេគិតបញ្ចូលទាំងការរៀបចំផ្សេងៗនិងនីតិវិធីគ្រប់បែបយ៉ាងរាប់ចាប់តាំងពីការចាប់ផ្តើមលក់រហូតដល់ការរក្សាសិទ្ធក្នុងនាមជាម្ចាស់កម្មសិទ្ធក្រោយពេលទិញរួចគឺថូបុរាណចិនមួយនេះមានតម្លៃសរុបរហូតដល់ ៩,១២លានអឺរ៉ូ (៨,៩៦លានដុល្លារអាមេរិក)ឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






