អាជ្ញាធរថៃស្នើឲ្យបុគ្គលិកឯកជនធ្វើការងារពីផ្ទះមួយរយៈ ដោយសារភ្លៀងខ្លាំងលិចក្រុងបាងកក
- BY
- Pheakdey
- October 5, 2022
ថៃ៖ រដ្ឋបាលក្រុងបាងកកបានស្នើឲ្យក្រុមហ៊ុនឯកទាំងអស់អនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនធ្វើការនៅតាមផ្ទះដើម្បីឆ្លើយតបនឹងស្ថានភាពជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ នៅក្នុងសំណើរបស់រដ្ឋបាលក្រុងបាកកកបានបញ្ជាក់ថា ការស្នើសុំឲ្យបុគ្គលិកឯកជនធ្វើការងារនៅតាមផ្ទះនៅពេលនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ដ្បិតការធ្វើដំណើរនៅតាមដងវិថីសំខាន់ៗក្នុងទីក្រុងនឹងត្រូវរំខានយ៉ាងដោយជំនន់ទឹកភ្លៀង បន្ថែមពីលើស្ថានភាពចរាចរណ៍ដែលមានលក្ខណៈមមាញឹកស្រាប់រួចទៅហើយ។

បើតាមលោក Tavida Kamolvej ដែលជាអភិបាលរងក្រុងបាងកកបានបញ្ជាក់បន្ថែមថា តាមសំណើគឺរដ្ឋបាលក្រុងបានស្នើសុំឲ្យបុគ្គលិកក្នុងវិស័យឯកជនធ្វើការងារនៅតាមផ្ទះចាប់ពីថ្ងៃពុធ ទី៥ ខែតុលារហូតដល់ថ្ងៃសុក្រចុងសប្តាហ៍នេះ។ អភិបាលរងក្រុងបាងកករូបនេះបានបន្តទៀតថា ចំពោះបុគ្គលិកណាដែលចាំបាច់ត្រូវតែធ្វើដំណើរទៅបំពេញការងារដល់ទីកន្លែងគឺពួកគេនៅតែអាចបន្តធ្វើដំណើរទៅធ្វើការបាន តែក្រុមហ៊ុនត្រូវអនុញ្ញាតឲ្យពួកគាត់ចេញពីកន្លែងការងារមុនម៉ោងបន្តិច ដើម្បីកាត់បន្ថយភាពកកស្ទះនៅម៉ោងដែលចរាចរណ៍មានភាពមមាញឹកខ្លាំង ពោលគឺនៅពេលល្ងាច អាចនៅចន្លោះពីម៉ោង ៥ រហូតដល់ម៉ោង ៧ ល្ងាច។ ទន្ទឹមគ្នានេះសាលាក្រុងបាងកកក៏បានដាសតឿនឲ្យពលរដ្ឋទូទៅត្រូវចេះត្រៀមខ្លួននិងបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនិងសុខភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលមួយសប្តាហ៍នេះ ទម្រាំតែឥទ្ធិពលនៃទឹកភ្លៀងបានថយចុះទៅវិញ៕



អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្
- Share This Post:






