ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មុខងារ Crash Detection របស់ iPhone 14 តេរាយការណ៍ទៅប៉ូលិសឥតឈប់ ពេលម្ចាស់កំពុងជិះ Roller Coasters ព្រោះស្មានតែម្ចាស់មានគ្រោះថ្នាក់

    BY Khmernote Media October 10, 2022
    មុខងារ Crash Detection របស់ iPhone 14 តេរាយការណ៍ទៅប៉ូលិសឥតឈប់ ពេលម្ចាស់កំពុងជិះ Roller Coasters ព្រោះស្មានតែម្ចាស់មានគ្រោះថ្នាក់

    អាមេរិក៖ មុខងារ Crash Detection របស់ទូរស័ព្ទ iPhone 14 ត្រូវបានគេមើលឃើញថា ហាក់កំពុងបង្ហាញនូវចំណុចអវិជ្ជមានមួយ ពោលគឺវាបានរាយការណ៍ពីករណីកើតមានឧបត្តិហេតុបន្ទាន់មួយ ខណៈដែលម្ចាស់ទូរស័ព្ទកំពុងតែធ្វើសកម្មភាពកំសាន្តដ៏រីករាយទៅវិញ។ គួរបញ្ជាក់ជូនថា មុខងារ Crash Detection ដែលមាននៅក្នុងទូរស័ព្ទ iPhone 14 គឺជាមុខងារដ៏ឆ្លាតវ័យមួយ ដែលអាចរាយការណ៍ទៅកាន់អាជ្ញាធរដោយស្វ័យប្រវតិ្តតាមរយៈការហៅទៅកាន់លេខ 911 នៅពេលដែលម្ចាស់ទូស័ព្ទបានជួបគ្រោះថ្នាក់ចរាចរណ៍ ឬឧបត្តិហេតុចៃដន្យណាមួយ ហើយបញ្ជូនទីតាំងកើតហេតុទៅឲ្យប៉ូលិសផងដែរ។

    យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Verge កាលពីថ្ងៃអាទិត្យ ទី៩​ ខែតុលានេះបានឲ្យដឹងថា មានករណីខុសប្រក្រតីមួយបានកើតឡើងនៅសហរដ្ឋអាមេរិក ដោយមុខងារ Crash Detection បានរាយការណ៍ទៅកាន់លេខ 911 រហូតដល់ ៦ ដង ខណៈដែលម្ចាស់ទូរស័ព្ទកំពុងតែជិះ Roller Coasters នៅក្នុងឧទ្យានកំសាន្តមួយនេះនៅសួនកម្សាន្ត Kings Island នៃទីក្រុង Mason រដ្ឋ Ohio សហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា Roller Coasters គឺជាប្រភេទឧបករណ៍ជិះលេងកំសាន្តបែបរន្ធត់ ដោយវាអាចបើកឡើងចុះក្នុងល្បឿនយ៉ាងលឿន ហើយសកម្មភាពបែបនេះបានធ្វើឲ្យមុខងារ Crash Detection យល់ច្រឡំថា ម្ចាស់ទូរស័ព្ទកំពុងមានគ្រោះថ្នាក់ ហើយក៏បានរាយការណ៍ទៅកាន់អាជ្ញាធរដោយស័្វយប្រវត្តិតែម្តង៕

    Roller Coasters 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Verg

    Share This Post: