ព្យុះមូសុងបានឆក់យកជីវិតពលរដ្ឋឥណ្ឌាយ៉ាងហោចណាស់ចំនួន ១៨នាក់
ឥណ្ឌា៖ ឥទ្ធិពលនៃខ្យល់ព្យុះមូសុងបានឆក់យកជីវិតពលរដ្ឋឥណ្ឌាយ៉ាងហោចណាស់ចំនួន ១៨នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times កាលពីថ្ងៃចន្ទ ទី១១ ខែតុលានេះ។ បើតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានបញ្ជាក់ថា ព្យុះមូសុងបានវាយប្រហារតំបន់ភាគជើងនៃរដ្ឋUttarakhand រដ្ឋUttar PradeshMadhya រដ្ឋPradesh និងតំបន់មួយចំនួននៃរដ្ឋRajasthan ខណៈបើតាមការព្យាករណ៍គឺព្យុះមូសុងនឹងបង្កការគំរាមគំហែងក្នុងរដ្ឋទាំងនេះរហូតដល់យប់ថ្ងៃអង្គារនេះ។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលរដ្ឋនៃខ្យល់ព្យុះបានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបាក់ដីនៅតំបន់មួយចំនួនផងដែរ ហើយដើម្បីចៀសវាងការកើតមានគ្រោះណាមួយចំនួនក្រុមកូនសិស្សគឺសាលារៀនមួយចំនួនបានសម្រេចបិទទ្វារសម្រាកជាបណ្តោះអាសន្នតែម្តង។ សូមបញ្ជាក់ជូនថា ព្យុះមូសុងខាងលើនេះត្រូវបានគេព្យាករណ៍ថា ជាព្យុះដែលអាចបង្កគ្រោះថ្នាក់កម្រិតមធ្យមមួយ ខណៈព្យុះអាចអាចបន្តធ្វើដំណើរទៅកាន់រដ្ឋជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌា ហើយរហូតដល់ពាក់កណ្តាលខែតុលានេះទើបព្យុះត្រូវអស់ឥទ្ធិពល៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times