ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ចូ បៃដិន មិនជឿថា លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ

    BY Khmernote Media October 12, 2022
    លោក ចូ បៃដិន មិនជឿថា លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ CNN ក្នុងអំឡុងពេលបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារថា លោកមិនគិតថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែននោះទេ។ លោក បៃដិន ដែលត្រូវបានសួរដោយអ្នកសម្ភាសរបស់ CNN លោក Jake Tapper ថា តើគាត់ជឿថាលោក ពូទីន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាមួយអ៊ុយក្រែនទេ? លោកបានឆ្លើយតបថា៖«មែនហើយ ខ្ញុំមិនគិតថាគាត់នឹងធ្វើនោះទេ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: