អន្តរជាតិ

តៃវ៉ាន់អះអាងថា ចិនកំពុងសិក្សាពីសង្គ្រាមនៅអ៊ុយក្រែនដើម្បីបង្កើត “យុទ្ធសាស្ត្រកូនកាត់” សម្រាប់ប្រឆាំងនឹងតៃវ៉ាន់នៅពេលខាងមុខ

BY
Pheakdey
October 12, 2022

តៃវ៉ាន់៖ កោះតៃវ៉ាន់បានអះអាងថា ប្រទេសចិនកំពុងសិក្សាពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីបង្កើត “យុទ្ធសាស្ត្រកូនកាត់” មួយសម្រាប់ប្រឆាំងនឹងតៃវ៉ាន់នៅពេលខាងមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរលៀសថ្ងៃពុធ ទី១២ ខែតុលានេះបានបញ្ជាក់ថា​ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Chen Ming-tong អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់តាមរយៈសន្និសិទ្ធផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងសភាជាតិតៃវ៉ាន់។

លោក Chen Ming-tong បានបញ្ជាក់ថា ចិនកំពុងសិក្សាអំពីយុទ្ធវិធីនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងស្ថានភាពជាក់ស្តែងនៃសមរភូមិសង្គ្រាម និងរបៀបនៃការដាក់សម្ពាធផ្លូវចិត្តចំពោះកម្លាំងយោធា ដែលរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែអនុវត្ត ហើយវាច្បាស់ថា​នៅពេលខាងមុខចិននឹងយកយុទ្ធសាស្រ្តទាំងអស់នោះមកបង្កើតជាយុទ្ធផ្ទាល់ខ្លួនថ្មីមួយ សម្រាប់ប្រើប្រាស់ក្នុងការប្រឆាំងជាមួយកោះតៃវ៉ាន់។ គួរបញ្ជាក់ជូនថា ភាពតានតឹងរវាងកោះតៃវ៉ាន់និងចិនបានបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈជាច្រើនខែមកនេះ ពោលគឺចាប់តាំងពីប្រធានរដ្ឋសភាអាមេរិកបានបញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់រួចមក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: