លោក Elon Musk ដាក់លក់ទឹកអប់ថ្មីមួយប្រភេទម៉ាក “Burnt Hair” ដែលមានតម្លៃ ១០០ដុល្លារ
- BY
- Pheakdey
- October 12, 2022
អាមេរិក៖ មហាសេដ្ឋីលំដាប់ទី ១របស់ពិភពលោកគឺលោក Elon Musk បានបង្ហាញនូវទឹកអប់ថ្មីមួយប្រភេទនៅក្នុងទីផ្សារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃពុធ ទី១២ ខែតុលានេះ។ ទឹកអប់ថ្មីនោះត្រូវបានផលិតឡើងដោយប្រើម៉ាកយីហោថា “Burnt Hair” ដែលអាចប្រើប្រាស់បានចំពោះមនុស្សជាទូទៅ ពោលគឺប្រើបានគ្រប់វ័យតែម្តង។

ប្រភពខាងបានបន្តថា ទឹកអប់ម៉ាក “Burnt Hair” ត្រូវបានដាក់លក់ក្នុងតម្លៃ ១០០ដុល្លារសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក ខណៈនៅតាមបណ្តាប្រទេសមួយចំនួននៅមិនទាន់មានលក់នៅឡើយទេ។ បើយោងតាមសារនៅលើគណនី Twitter ផ្លូវការរបស់លោក លោក Elon Musk ដែលបានបង្ហោះក្រោយពេលដាក់លក់ទឹកអប់បានបន្តិចបានឲ្យដឹងថា មានទឹកអប់ “Burnt Hair” ចំនួន ១០,០០០ ដបត្រូវបានលក់ចេញ ខណៈលោក Elon Musk រំពឹងថា ទឹកអប់ចំនួន ១លានដបនឹងត្រូវលក់ដាច់ក្នុងពេលដ៏ខ្លីខាងមុខផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






