ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតិផរណានៅអាមេរិកបន្តកើនឡើង ខណៈក្នុងខែកន្លងទៅវិបត្តិមួយនេះមានកម្រិតខ្ពស់លើសពីការព្យាករណ៍ទុក

    BY Pheakdey October 14, 2022
    អតិផរណានៅអាមេរិកបន្តកើនឡើង ខណៈក្នុងខែកន្លងទៅវិបត្តិមួយនេះមានកម្រិតខ្ពស់លើសពីការព្យាករណ៍ទុក

    អាមេរិក៖ កម្រិតអតិផរណានៅសហរដ្ឋអាមេរិកបានកើតឡើងខ្ពស់លើសពីការព្យាករណ៍ទុក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។ តាមរយៈទិន្នន័យនៅក្នុងរបាយករណ៍របស់ការិយាល័យស្ថិតិការងារអាមេរិកបានបង្ហាញថា កម្រិតអតិផរណានៅអាមេរិកសម្រាប់នៅក្នុងខែកញ្ញាបានកើនឡើង ០,៤% ដែលជាកម្រិតខ្ពស់លើសពីការរំពឹងទុក ខណៈនៅក្នុងខែសីហាកន្លងទៅកម្រិតអតិផរណាមានត្រឹមកម្រិត ០,២% ប៉ុណ្ណោះ។

    នៅក្នុងរបាយការណ៍ដដែលនោះបាន​បង្ហាញផងដែរថា គិតត្រឹមពេលនេះកម្រិតអតិផរណាប្រចាំឆ្នាំរបស់អាមេរិកបានកើនឡើងដល់កម្រិត ៨,២% រួចហើយ ខណៈនាពេលកន្លងមកគេបានព្យាករណ៍ថាកម្រិតអតិផរណាប្រចាំឆ្នាំរបស់អាមេរិក ពោលគិតរហូតដល់ចុងឆ្នាំអាចមានកម្រិត ៨,៣% ​​។ តាមរយៈទិន្នន័យនេះបានបង្ហាញថា គិតត្រឹមត្រីមាសទី ៣ ក្នុងឆ្នាំ ២០២២ កម្រិតអតិផរណារបស់អាមេរិកបានកើនឡើងជិតដល់កម្រិតអតិផរណាប្រចាំឆ្នាំរួចទៅហើយ ដូចនេះទម្រាំតែដល់រយៈចុងឆ្នាំគឺកម្រិតអតិផរណាប្រចាំឆ្នាំរបស់អាមេរិកក៏អាចកើនឡើងខ្ពស់លើសពីការរំពឹងទុកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: