ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអូស្រ្តាលីប្រាប់ឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពពីទឹកជំនន់

    BY Khmernote Media October 14, 2022
    អាជ្ញាធរអូស្រ្តាលីប្រាប់ឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពពីទឹកជំនន់

    អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីនៅព្រឹកថ្ងៃសុក្រ​ ទី១៤ ខែតុលានេះបានជូនដំណឹងឲ្យពលរដ្ឋខ្លួនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេមួយរយៈសិនដើម្បីរក្សាសុវត្ថិភាពពីទឹកជំនន់។ នៅក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអូស្រ្តាលីនោះបានបញ្ជាក់ថា តំបន់ដែលអាចទទួលរងនូវការគំរាមគំហែងដោយទឹកជំនន់នោះមានដូចជា តំបន់ភាគខាងលិចនៃទីក្រុង Melbourne និងតំបន់សំខាន់ៗជាច្រើននៅក្នុងរដ្ឋ Victoria តំបន់ភាគខាងត្បូងនៃរដ្ឋ New South Wales តំបន់ភាគខាងជើងនិងតំបន់ប្រជុំកោះនៃរដ្ឋ Tasmania ។

    គួរកត់សម្គាល់ថា សេចក្តីជូនដំណឹងរបស់អាជ្ញាធរអូស្រ្តាលីត្រូវបានធ្វើឡើងក្រោយតំបន់គោលដៅទាំងអស់នេះមានធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេល ២ជាប់គ្នាមកហើយ ខណៈតំបន់ខ្លះទឹកភ្លៀងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើនមិនធ្លាប់មាននោះទេ។ បរិមាណដ៏ច្រើននៃទឹកភ្លៀងបានធ្វើឲ្យកម្ពស់ទឹកនៅទន្លេ Goulburn ដែលមានចម្ងាយ ១០០គីឡូម៉ែត្រពីទីក្រុង Melbourne បានកើនឡើងដល់កម្ពស់ ៧,៦៤ម៉ែត្រ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាននោះទេចាប់តាំងពីឆ្នាំ ១៩៧៤មក។ អ្វីដែលអាជ្ញាធរអូស្រ្តាលីព្រួយបារម្ភបំផុតនោះគឺទឹកអាចហូរចេញពីទន្លេ Goulburn ហើយបន្ថែមដោយជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សទៀតនោះគឺវានឹងបង្កឲ្យមានទឹកជន់លិចផ្ទះប្រជាពលរដ្ឋក្នុងកម្រិតដ៏គ្រោះថ្នាក់មួយតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: