ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនបុរសម៉ុងហ្គោលីម្នាក់ ដែលគេចពីដីកាចាប់ខ្លួន ហើយព្យាយាម​រត់​ភៀស​ខ្លួន​ចូល​ប្រទេសកម្ពុជា

    BY Khmernote Media October 19, 2022
    មន្ត្រីអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនបុរសម៉ុងហ្គោលីម្នាក់ ដែលគេចពីដីកាចាប់ខ្លួន ហើយព្យាយាម​រត់​ភៀស​ខ្លួន​ចូល​ប្រទេសកម្ពុជា

    យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា លោកវរសេនីយ៍ឯក Rung Thongmon ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវ រួមនឹងលោកវរសេនីយ៍ទោ Pattanachai Phamonphiboon នាយប៉ុស្តិ៍នគរបាល Khlong Luek និង លោកវរសេនីយ៍ទោ Jirapat Khiaosiri អធិការនគរបាលទេសចរណ៍ស្រះកែវ បានដឹកនាំកងកម្លាំងចុះទៅត្រួតពិនិត្យ និងតាមចាប់ជនជាប់ចោទ ដែលរត់គេចពីដីកាចាប់ខ្លួន ដោយបានត្រៀមរត់ចេញទៅប្រទេសជិតខាង។ ក្រោយមក​មន្ត្រី​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ នៅច្រកទ្វារអន្តោប្រវេសន៍ ខេត្តស្រះកែវ បានត្រួតពិនិត្យលិខិតឆ្លងដែនបុរសជនជាតិម៉ុងហ្គោលី ដែលបង្ហាញឱ្យពួកគេបោះត្រាមុនធ្វើដំណើរមកប្រទេសកម្ពុជា។

    ប៉ុន្តែម៉ាស៊ីន scan ​បាន​រក​ឃើញ​ថា ជនជាតិ​ម៉ុងហ្គោលី​រូប​នេះ​មាន​ដីកា​ចាប់​ខ្លួន​ចេញ​ដោយ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក​ភាគ​ខាង​ត្បូង​ ទើបលោក Pol Col Rung Thongmon អគ្គនាយក​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ នាំ​កងកម្លាំងមក​ពិនិត្យ ក៏បានរកឃើញបុរសជនជាតិម៉ុងហ្គោលីម្នាក់ឈ្មោះថា Surengaraf Bayazaikan អាយុ ៣១ឆ្នាំ កាន់លិខិតឆ្លងដែនម៉ុងហ្គោលី មានដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌក្រុងបាងកកភាគខាងត្បូង ពីបទល្មើស «លួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ថែមទាំងប្រើប្រាស់កាតអេឡិចត្រូនិករបស់អ្នកដទៃ» ដោយហេតុការណ៍នោះបានកើតឡើងនៅក្នុងស្ថានីយ៍ប៉ូលីសបុស្តិ៍ Thonglor ទីក្រុងបាងកក ប្រទេសថៃ។

    គួរបញ្ជាក់អោយដឹងផងដែរថា លោក Surengaraf Bayazikahan បានសារភាពថា បុរសរូបនេះពិតជាជាបុគ្គលដែលមានដីកាចាប់ខ្លួនពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានយកមកធ្វើកំណត់ហេតុប្រចាំថ្ងៃទុកជាភស្តុតាង មុនពេលឃាត់ខ្លួនជនជាតិម៉ុងហ្គោលី គឺលោក Surengaraf Bayazaikan ត្រូវបានបញ្ជូនទៅកាន់អ្នកស៊ើបអង្កេតនៅស្ថានីយ៍ប៉ូលីស Thonglor ទីក្រុងបាងកក ដើម្បីកាត់ទោសបន្ថែម យោងទៅតាមដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មភាគខាងត្បូងទីក្រុងបាងកក៕

    អត្ថបទ៖ Bee
    ប្រភព៖ Thairath

    Share This Post: