PR

សម្លេងគាំទ្រ Miss Grand កម្ពុជាចាប់ផ្ដើមហើយ! ព្រឹកនេះមានអ្នកVote រហូត១៤៩៨សម្លេង ឯណោះ!!

BY
Naren
October 20, 2022

(ភ្នំពេញ)៖ ឆ្នាំ២០២២នេះបេក្ខភាពរបស់កម្ពុជា លើឆាកអន្តរជាតិ Miss Grand International គឺ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបេក្ខភាពមួយរូបទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនទាំងក្នុងស្រុកនិងក្រៅស្រុក។ ដោយឡែកដើម្បីឈានដល់ការជោគជ័យដំណាក់កាលទីមួយ ក្នុងការប្រកួតនេះ វាទាមទារឱ្យមហាជនដែលជាខ្មែរទាំងអស់ចូលរួមបោះឆ្នោតគ្រប់រូបភាព តាមរយៈការ Like share ពីPage Miss Grand international ផ្ទាល់ និង ការបោះឆ្នោតតាមវេបសាយផ្លូវការរបស់ Miss Grand international ដែលតម្រូវឱ្យបង់ប្រាក់រកសម្លេងក្នុង វេបសាយ។

ក្នុងសកម្មភាពនេះដែលយើងឃើញមានបុគ្គលល្បីៗជាច្រើនបានសំណូមពរឱ្យមហាជនជួយចូលរួមចំណែក ជួយបេក្ខភាពកម្ពុជាតាមរយៈវិធីដែលរៀបរាប់ខាងលើតាមលទ្ធភាពដែលអាចធ្វើទៅបាន អោយបេក្ខភាពរបស់យើង បានជាប់ក្នុង Top 10 ដោយស្វយ័ប្រវត្តិ។

យ៉ាងណាមិញ កម្លាំងមហាជនបានអង្រួនចិត្តដល់ហាងគ្រឿងអលង្កាមួយ ដែលមានកេរ្តិ៍ឈ្មោះគាំទ្រគួរសមពីសំណាក់គ្រួសារអភិជនក្នុងទីក្រុងភ្នំពេញ «ហាងគ្រឿងអលង្កា ជាង ហេង វណ្ណអាន» បានធ្វើការបោះឆ្នោតផ្ទាល់និងឧបត្ថម្ភដល់ Miss Grand Cambodia សរុបចំនួន ១៤៩៨សម្លេង។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រ Miss Grand នៅកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងចែករំលែកបន្តគ្នានៅលើបណ្តាញផងដែរ។

តាមការសាកសួរផ្ទាល់ពីម្ចាស់ហាងតាមរយៈសារព័ត៌មាន ខ្មែរណូត បានឱ្យដឹងថា «ការបោះឆ្នោត ១៤៩៨សម្លេងនេះ វាធ្វើឡើងដោយសារ ពេជ្រវត្តី ជាបុគ្គលមួយដែល ម្ចាស់ហាងផ្ទាល់កោតសរសើរនូវការខំប្រឹងប្រែងមែនទែនក្នុងការទៅប្រកួតលើកនេះ។ បើទោះបីជាមានរឿងខ្លះបានរំខានដល់ការត្រៀមខ្លួនរបស់គាត់ក៏ដោយ ក៏នាងព្យាយាមខិតខំយកចិត្តទុកដាក់ និងបង្ហាញឱ្យអស់ពីសមត្ថភាពដើម្បីកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិផងដែរ»

បន្ថែមលើនេះយើងក៏សង្កេតឃើញថា «ហាងគ្រឿងអលង្កា ជាង ហេង វណ្ណអាន» ក៏កំពុងមានគម្រោងការងារជាមួយគ្នានឹង កញ្ញា ពេជ្រវត្តី ក្នុងការផ្សព្វផ្សាយពីផលិតផលរបស់ហាងផ្ទាល់សម្រាប់រដូវកាលនេះផងដែរ។ ជាចុងក្រោយ ម្ចាស់ហាង «គ្រឿងអលង្កា ជាង ហេង វណ្ណអាន» សំណូមពរឱ្យមហាជន ជួយបោះឆ្នោត ដល់ Miss Grand Cambodia របស់យើង អោយបានចូល Top 10 ដោយស្វ័យប្រវត្តិ ព្រោះមានតែកម្លាំងមហាជនប៉ុណ្ណោះ ដែលអាចធ្វើរឿងទាំងអស់នេះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាព៕

Share This Post: