អន្តរជាតិ

អ្នករត់ម៉ូតូឌុបនៅហ្វីលីនសម្រេចកែច្នៃម៉ូតូឲ្យខ្ពស់ដល់ ២ម៉ែត្រ ដើម្បីងាយស្រួលដឹកអ្នកដំណើរក្នុងពេលមានទឹកលិចទីក្រុង

BY
Pheakdey
October 22, 2022

ហ្វីលីពីន៖ ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងបានប៉ះពាល់ដល់សកម្មធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ពិពេសនោះគឺអាជីវកម្មនៅក្នុងវិស័យដឹកជញ្ជូនតែម្តង។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា នៅក្នុងរដូវភ្លៀងនេះក្រុមអ្នករត់ម៉ូតូឌុបជាច្រើននៅក្នុងទីក្រុង Hagonoy នៃប្រទេសហ្វីលីពីនបាននាំគ្នាត្អូញត្អែរអំពីការអាកខានប្រកបអាជីវកម្មរបស់ពួកគាត់ជាញឹកញាប់ ដោយសារក្រុមអ្នកដំណើរមិនហ៊ានជិះម៉ូតូឡើយព្រោះតែខ្លាចសាចទឹកប្រឡាក់ខោអាវ​ឬធ្វើឲ្យទទឹកខោអាវរបស់គាត់។

ដើម្បីបន្តដង្ហើមអាជីវកម្មមួយនេះ ក្រុមអ្នករត់ម៉ូតូឌុបនៅទីក្រុង Hagonoy បានសម្រេចកែច្នៃម៉ូតូរបស់ពួកគាត់ឲ្យខ្ពស់ជាងមុន ពោលគឺក្រោយកែច្នៃរួចហើយម៉ូតូទាំងអស់នោះអាចមានកម្ពស់រហូតដល់ ២ ម៉ែត្រ ហើយវាពិតជាបានជួយការពារមិនឲ្យអ្នកដំណើរទទឹកខោអាវនោះទេ បើទោះជាត្រូវបើកបរក្នុងអំឡុងពេលមានទឹកលិចទីក្រុងខ្លាំងក៏ដោយ។ លោក Russel Lopez ដែលជាអ្នករត់ម៉ូតូឌុបម្នាក់បានប្រាប់ឲ្យដឹងថា គាត់បានប្រកបរបរជាអ្នករត់ម៉ូតូឌុបអស់រយៈពេល ១០ឆ្នាំមកហើយ ខណៈរូបគាត់តែងតែបាត់បង់ប្រាក់ចំណូលទាំងស្រុងក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងៗម្តង។ យ៉ាងណាក្តីអ្នករត់ម៉ូតូរូបនេះបានបន្តថា ក្រោយកែច្នៃម៉ូតូឲ្យខ្ពស់ជាងមុនរួចគឺគាត់នៅតែអាចរកប្រាក់ចំណូលប្រចាំថ្ងៃបានជាធម្មតា ខណៈជាមធ្យមគាត់អាចបានរកប្រាក់ចំណូលបាន ៥០០ ប៉េសូ (២៥ដុល្លារ) ក្នុងមួយថ្ងៃ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: