អូស្រ្តាលីបញ្ជូនរថពាសដែកជាច្រើនគ្រឿងទៅកាន់អ៊ុយក្រែន និងប្រកាសជួយហ្វឹកហាត់ដល់ទាហានអ៊ុយក្រែនជាច្រើននាក់
- BY
- Pheakdey
- October 27, 2022
អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះបានប្រកាសថា នឹងជួយហ្វឹកហាត់ដល់ទាហានអ៊ុយក្រែន និងផ្តល់ជំនួយបន្ថែមមួយចំនួនទៅកាន់កងទ័ពអ៊ុយក្រែនដើម្បីប្រើប្រាស់ទប់ទល់នឹងការឈ្លានពានរបស់កម្លាំងរុស្ស៊ី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តាមគម្រោងគឺអូស្រ្តាលីនឹងបញ្ជូនទាហ៊ានជំនាញរបស់ខ្លួនចំនួន ៧០នាក់ទៅកាន់ប្រទេសអង់គ្លេស ដើម្បីជួយហ្វឹកហាត់ដល់ទាហ៊ានអ៊ុយក្រែន ដែលពេលនេះកំពុងស្នាក់នៅនិងទទួលការហ្វឹកហាត់នៅក្នុងអង់គ្លេស។

ប្រភពខាងលើបានបន្តថា ចំពោះជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីនៅពេលនេះវិញគឺជារថពាសដែកចំនួន ៣០ ដែលអូស្រ្តាលីនឹងបញ្ជូនទៅកាន់អ៊ុយក្រែនតាមរយៈកប៉ាល់ដឹកទំនិញខ្នាតធំ។ បើតាមលោក Richard Marles ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា ចាប់តាំងរុស្ស៊ីបានផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនមក រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយទៅកាន់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ប្រមាណជា ៦៥៥ដុល្លារអូស្រ្តាលី (៤២៥ លានដុល្លារអាមេរិក) ហើយ ខណៈអូស្រ្តាលីនឹងបន្តគាំទ្រអ៊ុយក្រែនក្នុងរយៈពេលយូរអង្វែងទៀត ពោលគឺរហូតដល់ភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






