ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនស្ទុះទៅវាយខ្មែរ ព្រោះខឹងលក់ដាច់ជាងខ្លួន

    BY Khmernote Media March 5, 2018
    ចិនស្ទុះទៅវាយខ្មែរ ព្រោះខឹងលក់ដាច់ជាងខ្លួន

    រាជធានី​ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែបុរសជនជាតិចិនម្នាក់ បានយកដែកវាយបំផ្លាញជញ្ជាំងហាងស៊ុបរបស់ខ្មែរ ហើយវាយអ៊ុំប្រុសជាម្ចាស់ហាង បណ្តាលឲ្យរបួសថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្ដោយ​ផ្លូវ​វិមាន​សព កែង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

    ជន​រង​គ្រោះជា​ជនជាតិ​ខ្មែរ​ជា​ម្ចាស់​ភោជនីយដ្ឋាន សុខ​ធា មាន​លក់​បាយ​មាន់ គុយទាវ សាច់​គោ​អាំង និង​ម្ហូប​គ្រប់មុខ ចំណែកឯ​ជន​បង្ក​ជា​ជនជាតិ​ចិន ជា​ម្ចាស់​ហាង​យីហោ អួ​ង​ជែ​ឡូ​អ៊ី លក់​ម្ហូប​ចិន​គ្រប់មុខ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះជាម្ចាស់ហាង សុខធា បានលក់ដូរធម្មតា ហើយមិនថាមានរឿងអ្វីនោះទេ ស្រាប់តែជនបង្កជាជនជាតិចិននោះបាននិយាយភាសាចិន តែគាត់ស្តាប់មិនបាន បន្ទាប់មកក៏យកដែកមកវាយជញ្ជាំងស័ង្កសី ដែលជាប់ជញ្ជាំងផ្ទះគាត់ បណ្តាលឲ្យខូចខាត រួចមកជនជាតិចិននោះក៏បានស្ទុះមកវាយលើរូបគាត់២ដៃ និងស្ទុះរកវាយក្រុមគ្រួសារអ៊ុំប្រុសថែមទៀត តែត្រូវបានអ្នករត់ម៉ូតូឌុបនៅក្បែរនោះឃើញជួយអន្តរាគមន៍ទាន់ពេល។

    ក្រោយកើតហេតុ បុរសរងគ្រោះជាជនជាតិខ្មែរបានទាមទារសំណង១,០០០ដុល្លារ តែជនជាតិចិននោះមិនព្រមឲ្យ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ខាងលើ​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែម្តង៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay