ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិក Joe Biden នឹង​អញ្ជើញមក​កម្ពុជា នៅខែវិច្ឆិកាខាងមុខនេះ

    BY Khmernote Media October 29, 2022
    ប្រធានាធិបតីអាមេរិក Joe Biden  នឹង​អញ្ជើញមក​កម្ពុជា នៅខែវិច្ឆិកាខាងមុខនេះ

    យោងតាម ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

    នៅកម្ពុជា លោក Joe Biden នឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington។ លោកនឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខមាលភាពនៃប្រជាជនរបស់យើង ដែលមានចំនួនសរុបមួយពាន់លាននាក់។

    សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

    ប្រភព៖ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

    Share This Post: