ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងបន្តកើនឡើងដល់ ១៥១នាក់ ខណៈ ១៩នាក់កំពុងសង្គ្រោះបន្ទាន់

    BY Khmernote Media October 30, 2022
    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូងបន្តកើនឡើងដល់ ១៥១នាក់ ខណៈ ១៩នាក់កំពុងសង្គ្រោះបន្ទាន់

    កូរ៉េខាងត្បូង៖ គិតត្រឹមរសៀលនៃថ្ងៃអាទិត្យ ទី៣០ ខែតុលានេះគឺតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងរហូតដល់ ១៥១នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺជាយុវជនដែលមានវ័យជាង ២០ឆ្នាំ ហើយក្នុងនោះមានមានស្រ្តីចំនួន ៩៧នាក់ និងបុរសចំនួន ៥៤នាក់។

    ប្រភពខាងលើបានបន្តថា ក្នុងចំណោមជនរងគ្រោះទាំង ១៥១នាក់នោះក៏មានជនបរទេសចំនួន ១៩នាក់ផងដែរ មានដូចជាពលរដ្ឋ ចិន អ៊ីរ៉ង់ អ៊ូសបេគីស្ថាន និងន័រវែស។ ចំពោះស្ថានភាពអ្នករងរបួសវិញគឺគិតត្រឹមពេលនេះមានមនុស្សចំនួន ១៩នាក់បានរងរបួសធ្ងន់ធ្ងរនិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈជាង ១០០នាក់ផ្សេងទៀតបានរបួសស្រាល។ គួរបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នាបានកើតឡើងនៅតំបន់កំសាន្ត Itaewon ក្នុងទីក្រុងសេអ៊ូល ជាទីកន្លែងដែលមានពលរដ្ឋប្រមាណជា ១០០,០០០នាក់ប្រមូលផ្តុំគ្នាយ៉ាងកកកុញដើម្បីអប់អរពិធីបុណ្យ Halloween៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: