PR

យក់ ដួងតារា ប៉ះគ្នាលើកទីមួយជាមួយតារាម៉ូដែល នីណា

BY
Naren
October 31, 2022

(ភ្នំពេញ)៖ លោក យក់ ដួងតារា តារាចម្រៀងសម្លេងរដឺនដ៏មានទឹកដម ក្លាយជាតួឯកប្រុសក្នុងភាពយន្តបែបសង្គមគ្រួសារ ដែរសម្បូរទៅដោយឈុតឆាកកំប្លែងសើចសប្បាយសឹងគ្រប់វគ្គគ្រប់ប្លង់ដែលផលិតដោយផលិតកម្មរស្មីហង្សមាស ដែលភាពយន្តនេះគឺមានចំណងជើងថា «កំលោះ ៣៦ឆ្នាំ»។

លោក យក់ ដួងតារា ត្រូវបានទស្សនិកជនបានស្គាល់ជាយូរមកហើយ តាមរយៈការចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាច្រើនឆ្នាំ ដែលបទចម្រៀងរបស់លោកភាគច្រើនជាបទប្រជាប្រិយ កន្ទ្រឹម សារ៉ាវ៉ាន់ រាំវង់ជាដើម ។ តារាចម្រៀងមកពីខេត្តបន្ទាយមានជ័យរូបនេះក៏មានសមត្ថភាពអាចលេង និងច្រៀងចាប៉ីបានយ៉ាងពិរោះផងដែរ រៀងរាល់ពេលដែលមានកម្មវិធីបែបស្រុកស្រែគឺកម្របាត់វត្តមានរបស់លោកណាស់ ។ ហើយរាល់ពេលដែលមានវត្តមានរបស់លោក គឺតែងតែមានបរិយាកាសសប្បាយរីករាយ សើចក្អាកក្អាយ រំសាយទុក្ខជាមិនខាន ។

ដូច្នេះមិនត្រឹមតែជាតារាចម្រៀង និងជាអ្នកចាប៉ីមួយរូប លោក យក់ ដួងតារា ក៏ជាតារាសម្ដែងមួយរូបដែលត្រូវបានផលិតករជ្រើសរើសជាតួអង្គដែលភាគច្រើន គឺតួបែបកំប្លែង មានទាំងតួក្មេង និងតួចាស់ ។ ហើយក្នុងពេលថ្មីៗនេះ លោកក៏ត្រូវបានទទួលបានការងារថ្មីមួយទៀត ដែលលោកត្រូវសម្ដែងជាតួឯកក្នុងភាពយន្តសង្គមគ្រួសារបែបកំប្លែងមួយរបស់ហង្សមាស នោះគឺរឿង «កំលោះ ៣៦ឆ្នាំ» ដែលភាពយន្តមួយនេះជាស្នាដៃដឹកនាំសម្ដែងដោយ លោក សេង សុវណ្ណារ៉ា ។ រង់ចាំតាមដានទស្សនាទាំងអស់គ្នា ភាពយន្ត «កំលោះ ៣៦ឆ្នាំ» ចាក់ផ្សាយជូនទស្សនានៅថ្ងៃចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ លើកញ្ចក់ទូរទូរទស្សន៍ហង្សមាស HDTV ៕

Share This Post: